ចោរគាស់ផ្ទះប្រជាពលរដ្ឋនៅ ផ្សារទួលស្វាយ អស់៦ផ្ទះ យកលុយ អស់ ៨លានរៀល មេប៉ុស្តិ៍ថា អស់តែ ៥លានរៀលទេ
ខេត្តឧត្តរមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋរកស៊ីលក់ដូរនៅជុំវិញផ្សារ ទួលស្វាយ ស្ថិតក្នុង ភូមិ ទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចំនួន៦ផ្ទះ ត្រូវបានក្រុម ចោរគាស់ផ្ទះ ប្រមូលយកលុយ សរុបប្រមាណ ជា៨លានរៀល កាលពីម៉ោង ប្រមាណ ២ ឈានចូលថ្ងៃទី០៣ កក្កដា ២០១៥ ។
បុរសម្នាក់ឈ្មោះម៉ក់ វុធ អាយុ៤៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានរៀប រាប់់ថា មុនពេល កើតហេតុ បន្ទាប់ពីរួចការងារលក់ដូរ ទាំង២ នាក់ប្តីប្រពន្ធ និងកូនបាននាំ គ្នាចូល សម្រាន្តលង់ លក់ទៅ ។ លុះនៅវេលា ម៉ោងប្រហែល២រំលងអាធាត្រ ក្រុមចោរ បានមកលួចគាស់ ផ្ទះក្រុមអាជីវករអ្នក លក់គ្រឿងទេស និងអ្នកលក់ សាំងអស់ ចំនួន៦ផ្ទះ ដោយប្រមូលលុយ សរុបអស់ ជាង៨លានរៀល ពេលក្រុមចោរ ចេញទៅបាត់ទើប មានការភ្ញាក់ផ្អើល ឆោឡោពេញភូមិ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទួលស្វាយបានឲ្យដឹងថា សព្វថ្ងៃនេះ សកម្មភាព លួច ឆក់ ប្លន់បានកើតមានជាញឹកញាប់បង្កឲ្យ ប្រជាពលរដ្ឋមាន ការភ័យខ្លាច ជាខ្លាំង ជាពិសេសនៅ ពេលយប់ ។ ប្រជាពលរដ្ឋ បន្តទៀតថា ដោយសារតែកើត មានល្បែង ស៊ីសងគ្រប់ប្រភេទ ដូចជាល្បែង កន្ទុយលេខ បៀ អាប៉ោង ជាពិសេស ល្បែងកាស៊ីណូ និងក្រុមក្មេង សេពគ្រឿងញៀនស្ថិត នៅពាស ពេញភូមិ ទើបបានជា កើតមានចោរ ច្រើនបែបនេះ ។ ប្រជាពលរដ្ឋក៏សុំ អំពាវនាវដល់ អាជ្ញាធរមូលរដ្ឋាន និងសមត្តកិច្ច មេតា្តជួយធ្វើការ បង្ក្រាបផង កុំត្រូវរ៉ូវ គ្នាយក តែលុយពេក ។
ទាក់ទិននឹងក្រុមចោរគាស់ផ្ទះនេះដែរ នារសៀលថ្ងៃទី០៣ កក្កដា ២០១៥ «កោះសន្តិភាព» បានទូរស័ព្ទ ជួបលោកមេប៉ុស្តិ៍រដ្ឋបាល ឃុំត្រពាំងតាវ ដែរ ហើយលោក មេប៉ុស្តិ៍បានឱ្យដឹងថា ពិតជា មានចោរគាស់់ ផ្ទះប្រជា ពលរដ្ឋជាអាជីវករលក់ដូរនៅ ផ្សារទួលស្វាយ អស់ចំនួន ៦ផ្ទះមែន តែយក លុយអស់ ៥លានរៀលចេញទៅ ដោយសុវត្ថិភាព តែទោះជាយ៉ាងណា សមត្ថកិច្ចកំពុងធ្វើការ ស៊ើបអង្កេតតាម រកចាប់ខ្លួន ជនខិល ខូចដើម្បីចាត់ ការតាម និតិវិធី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!