សាហាវ​! កាន់​អង្រែ​ បុក​គ្រឿង​វាយ​ សម្លាប់​ឪពុកមា​ ស្លាប់និង​ បុរស​ម្នាក់​ទៀត​ រង​របួសធ្ងន់​ ទាំង​មេឃ ​មិន​ទាន់​ភ្លឺ

 
 

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​​បាន​កាន់ ​អង្រែ​បុក​គ្រឿង ដើរ​ទៅ​វាយ​លើ​​ បុរស​​​ម្នាក់ដែលគេ​ដឹងថា ជាឪពុកមាសាច់ថ្លៃ ខណៈ​​​គាត់​​កំពុង​​តែ​ ចុះពីលើផ្ទះ​ដើរ ទៅ​បត់​ជើង​តូច បណ្តាល​​ឱ្យ​បែកក្បាល ​ស្លាប់​ភ្លាម​ៗ​​នៅ​នឹង​​កន្លែង រួចហើយ​​ជន​បង្ក​​បាន​ដើរ​ចេញពី​កន្លែង ​កើត​ហេតុ​​​បាន​​២០០​ម៉ែត្រ ក៏​​​ជួប​បុរស​ម្នាក់​​ទៀតហើយ​​ យក​អង្រែ​​ដដែល​នោះ ​ទៅ​វាយ​​បុរសម្នាក់ទៀត បណ្តាល​ឱ្យ​បែក​ក្បាល ​​រង​​របួស​ធ្ងន់​ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​​ម៉ោង​០៣ និង​២០​នាទី​​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៣ កក្កដា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​​ភូមិ​អូរ​ដា ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ខេត្តបាត់​ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា បុរស​ជា​ជន​ដៃដល់​​ ឈ្មោះ​នួន ឆិញ អាយុ​៣១​​ឆ្នាំ រីឯ​ជន​រង​គ្រោះ​ដែល ​ស្លាប់​ឈ្មោះ​យឹ​ម សា​រុន ភេទ​ប្រុស អាយុ​​៤៦​ឆ្នាំ និង​បុរស​រង​របួស​ បែកក្បាល​ឈ្មោះ ​ម៉ូ មូ​ន អាយុ​៤៤​ឆ្នាំ ពួក​គេ​ទាំង​៣​នាក់​មាន ​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើត ហេតុ​ខាងលើ ។

ប្រភព​​បន្ត​ថា បន្ទាប់​ពី​កើតហេតុ​ បាន​ប៉ុន្មាន​ម៉ោង បុរស​ជា​ជន​ដៃដល់​​ ត្រូវ​បាន​សមត្ថកិច្ចចុះទៅ​​ ឃាត់ខ្លួន​បាន​ផង​ដែរ ។ ជំហាន​ដំបូង គេ​​នៅមិន​ទាន់​ដឹង​​ថា ករណី​នេះ​គឺជា​រឿង​គំនុំ ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​ប្រភព​ខ្លះ ​និយាយ​ថា ជន​​ដៃដល់​ គឺជា​មនុស្ស​សរ​សៃ​ប្រសាទ ។ តែ​ទោះបីជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ ព្រោះ​ជន​ដៃដល់​កំពុងធ្វើការ​សួរនាំ​ នៅ​អធិការដ្ឋានក្នុង​​ ស្រុក​រតន​មណ្ឌល ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម