សមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួន ស្ត្រីម្នាក់ ពីបទលួច កុំព្យូទ័រ លេបថប មួយគ្រឿង

 
 

ភ្នំពេញៈ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង១១ នៅចំណុចផ្ទះជួល លេខ១៥៨១ ផ្លូវជាតិលេខ២ ក្រុមទី២៩ ភូមិទួលរកា២ សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ នគរបាលប៉ុស្តិ៍ ចាក់អង្រែក្រោម បានឃាត់ខ្លួន ជនសង្ស័យម្នាក់។

ជនសង្ស័យមានឈ្មោះ សេង ម៉ាឌីណា ភេទស្រី អាយុ២៥ ឆ្នាំ មុខរបរមិន ប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យចំណែក ជនរងគ្រោះមានឈ្មោះ គិត ស្រីពៅ ភេទ ស្រី អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅចំណុច កើតហេតុខាងលើ។ ក្នុងនោះ សមត្ថកិច្ច បានដកហូតវត្ថុតាង កុំព្យូទ័រលេបថប ពណ៍ខ្មៅ ០១គ្រឿង។

បច្ចុប្បន្នសង្ស័យត្រូវ បានឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បើរង់ចាំដោះស្រាយ តាមនីតិវិធីច្បាប់។

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម