អ្នកនាំពាក្យ អាវុធហត្ថ លើផ្ទៃប្រទេស៖ មន្រ្តី PM ដែលបាញ់ ផ្ទុះអាវុធនៅ ហាងផឹកស៊ីឈ្មោះ «ស្រីណា» ចាប់ខ្លួនបានហើយ

 
 

ភ្នំពេញ៖លោក អេង ហ៊ី អ្នកនាំពាក្យមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងនៅយប់ ថ្ងៃនេះថា បុរសម្នាក់ ដែលបាញ់ផ្ទុះអាវុធ នៅហាងផឹក ស៊ីឈ្មោះ ស្រីណា តាមផ្លូវលេខ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ត្រូវបានចាប់ ខ្លួនហើយ រួមនឹងបក្ខពួក ២នាក់ទៀត ព្រមទាំង អាវុធចំនួន ២ដើម នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥នេះ ប៉ុន្តែមានតែ ម្នាក់ទេ ដែលជនដៃដល់ នឹងត្រូវបញ្ជូន ទៅកាន់តុលាការ នៅថ្ងៃស្អែក។លោក អេង ហ៊ី អ្នកនាំពាក្យមន្រ្តី អាវុធហត្ថ លើផ្ទៃប្រទេស បានបញ្ជាក់ទៀតថា បុរសម្នាក់ដែល បាញ់ផ្ទុះយ៉ាងអាណា ធិបតេយ្យនោះ មានឈ្មោះ ហោ ចាន់ធូ ភេទប្រុស អាយុ៣៤ឆ្នាំ មានឋានៈ អនុសេនីយឯក ជំនួយការិយាល័យ ព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានបាញ់ ទៅដីហើយ ផ្លាតអំបែង ត្រូវជនរងគ្រោះម្នាក់ដែល អង្គុយនៅតុក្បែរ កន្លែងនោះ ក្នុងហាងផឹក ស៊ីឈ្មោះ ស្រីណា។  

សូមជំរាបថា ជនរងគ្រោះមានឈ្មោះ យល់ សារុំ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ ស្លែងរលីង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានអង្គុយផឹក ស៊ីជាមួយ ក្រុមបុគ្គលិក របស់ស្ថានីយ ទូរទស្សន៍បាយ័ន ដែលផឹកស៊ី នៅក្បែរតុរបស់ជនបង្កមានគ្នា ទាំងអស់៣នាក់ ស្ថិតនៅក្នុងហាង ខាងលើនេះដែរ ។

បន្ទាប់ពីផ្ទុះអាវុធជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស ជិះរថយន្ត Lexus 330 ពណ៌ស បានបើក រត់គេចខ្លួនបាត់ កាលពីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម