ស្ពាន​ជ្រោយចង្វារ​ថ្មី គ្រោង​សម្ពោធ​ ដាក់​ឲ្យ​ដំណើរការ​ នៅ​ដើមខែ​តុលា ​២០១៥​

 
 

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញបាន និង​កំពុង​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ ​ព​ន្លឿ​ន​ការ​ស្ថាបនា​សួន​រង្វង់​មូល​ជ្រោយចង្វារទាំង ​នៅ​ត្រើយ​ខាងលិច និង​ខាងកើត ដើម្បី​ឲ្យ​ទាន់​ការ​ដាក់​សម្ពោធ ​ស្ពាន​ជ្រោយចង្វារ​ទី​ពីរ​នៅដើមខែ​តុលា​ ២០១៥​ឆាប់​ៗ​ខាង​មុខ​នេះ​។

មន្ត្រី​ជំនាញ​ សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សួនច្បារ​រង្វង់​មូល​គល់ ​ស្ពានជ្រោយចង្វារ ត្រើយ​ខាងលិច​ស្ថាបនា​បាន​៩៨%​ហើយ​ គ្រោង​ប​ព្ចា​ប់​នៅ​ពាក់កណ្តាល​ខែកក្កដា ចំណែកឯ​រង្វង់​មូល ​ជ្រោយចង្វារ​ត្រើយ​ខាងកើតទើបតែ​ស្ថាបនា​ រួច​បាន​ត្រឹមតែ​55% ហើយគ្រោង​បញ្ចប់​ នៅ​មុន​ខែតុលា ដើម្បី​ឈាន​ទៅ​ដល់​ ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យដំណើរការ​តែ​ម្តង ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សារ​ធា​រណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ ភ្នំពេញ​បានឱ្យដឹង​ថា ការ​ស្ថាបនា​រង្វង់​មូល​សួនច្បារ​ត្រើយ​ ខាងកើត​នេះ​ត្រូវ​ប្រើ​រយៈពេល​យូរ ក្នុង​នោះ​មាន​ស្ថាបនា ​រូបសំណាកព្រហ្ម​បាយ័ន ឬ​ព្រហ្ម​មុខ​បួន ដែល​មានកំ​ពស់ ៩.១៨ម៉ែត្រ​ ទទឹង៥.៤០ម៉ែត្រ​ និង​ក្បាល​នាគ​ចំនួន​៦ ហើយ​មក​ដល់​ពេល​នេះ​ ក្រុម​អ្នកជំនាញ​កំពុង​ធ្វើ​សកម្មភាព​ ដាប់ថ្ម​ភ្នំ​ឆ្លាក់​រូប និង​ការ​ស្ទូចដំឡើង បន្តុបលើ​គ្នា រួម​ជាមួយនឹង​ ការ​ត្រៀមលក្ខណៈ ការ​រចនា​សួនច្បារ​ និង​ការ​ដាំ​កូន​ផ្កា និងកូន​ឈើ​តូច​ៗឲ្យ​មាន​លក្ខណៈ​ ស្រស់​ស្អាត​។

ដោយឡែក​សម្រាប់​ សួន​រង្វង់​មូល​ត្រើយខាងលិច​វិញ​ កម្មករ​ជំនាញ​កំពុងដំឡើង​បង្គោល​ភ្លើង​ បំភ្លឺ​ការ​រៀបចំ​ក្រាល​ថ្ម​ម៉ា​ប​ទៀត​ផង​។ លោក​សាំ​ ពិសិដ្ឋ​ បាន​បញ្ជាក់​ថា ការ​កែ​លម្អ​ និង​ការ​ស្ថាបនា​សួនច្បារ​ ទាំង២​នេះ មាន​សារ សំខាន់​ ដោយមិន​ត្រឹមតែ​ជួយ​សម្រួល ការ​កកស្ទះ​ច​រា​រណ៍​នៅ​ចំណុច​ ប្រស​ព្វ​ទាំង​២​នេះ​ឲ្យ​កាន់តែ​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ ដំណើរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​លើក កម្ពស់​សោភ័ណ​ភាព និង​បរិស្ថាន ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ទាក់ទាញ ​ភ្ញៀវ​ទេសចរ​ផង​ដែរ ។

សួនច្បាររង្វង់​មូល​ត្រើយ​ខាងកើត គឺ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ ​ដ៏​ល្អ​ផូ​រផង់តាម​រយៈ​រូបសំណាកព្រះព្រហ្ម ដែល​បាន​ឆ្លាក់​យ៉ាង​ល្អ​ ប្រណីត​ស្រប​ទៅ​នឹង​ រចនាបថ​ខ្មែរ​។

គួរ​រំលឹក​ថា តាម​ផែនការ​ស្ពាន​ជ្រោយចង្វារ​ថ្មី​នេះ​ គ្រោង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ខែកញ្ញា ២០១៥​នេះ​ តែ​សួនច្បារ​រង្វង់​មូល​ជ្រោយចង្វា​រ ទាំង​២​នេះ​ស្ថាបនា​មិន​ទាន់​រួចរាល់ ដូច្នេះ​សាលា​រាជធានី​ភ្នំពេញ​ស្នើសុំ​ទៅ​ រាជរដ្ឋាភិបាល​ដើម្បី​ពន្យា​​រ​ពេល ​ដល់​ខែតុលា​២០១៥​ខាង​មុខ ដែល​ពិធី​សម្ពោធ​ គ្រោង​ធ្វើ​ឡើង​ក្រោមអធិបតីភាព ​​​សម្តេច​តេ​ជោ​ ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​​ព្រឹទ្ធ​ប​ណ្ឌឹ​ត​ប៊ុ​ន រ៉ា​នី ​ហ៊ុន​ សែន ​ផង​ដែរ ៕​


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម