ទេព បូព្រឹក្ស ត្រូវគ្រួសារបញ្ជូន ទៅព្យាបាលជំងឺ នៅថៃ យ៉ាងតក់ក្រហល
ភ្នំពេញ៖ តារាចម្រៀង ស្រអែមស្រស់ កញ្ញា ទេព បូព្រឹក្ស ថ្មីៗនេះឮថា ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលជំងឺភ្លាមៗ នៅប្រទេសថៃ យ៉ាងតក់ក្រហល បន្ទាប់ពីនាងបាន ធ្លាក់ខ្លួនឈឺធ្ងន់ ហើយព្យាបាលក្រុងភ្នំពេញ មិនបានសម្រេចនោះ។
បើតាមប្រភព ពីអ្នកសិ្នទ្ធស្នាល ជាមួយនាងបាន ប្រាប់ឲ្យដឹងថា មុននេះ កញ្ញា ទេព បូព្រឹក្ស បានធ្លាក់ខ្លួនឈឺ និងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ឯកជនមួយកន្លែង ក្នុងក្រុងភ្នំពេញ ប៉ុន្តែការសម្រាកព្យាបាល ជំងឺនោះហាក់ដូចជា មិនអន់ថយ ទើបតម្រូវឲ្យ ក្រុមគ្រួសារ នាំនាងចេញទៅ ព្យាបាលជំងឺ នៅប្រទេសថៃ ភ្លាមៗ។
ប្រភពបានបញ្ជាក់ថា ដោយសារតែស្ថានភាព ជំងឺឈឺក្រពះ ធ្វើទុក្ខខ្លាំង រហូតទ្រាំលែងបាន ទើបក្រុមគ្រួសារតារាស្រីរូបនេះ បាននាំនាង ឡើងយន្តហោះ ចេញទៅព្យាបាលជំងឺ នៅប្រទេសថៃ កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ។ បន្ទាប់ពីនាងបាន ចំណាយថវិកា និងពេលវេលាព្យាបាល ជំងឺអស់ជាច្រើនថ្ងៃ តែស្ថានភាពហាក់ មិនធូរស្រាល ទើបធ្វើឲ្យគ្រួសារ សម្រេចចិត្តឲ្យ នាងឈប់ផ្អាកពី សិល្បៈមួយរយៈ ទៅព្យាបាលជំងឺ នៅប្រទេសថៃ ។
ប្រភពដដែលបានបន្តថា បច្ចុប្បន្ននាង បាននឹងកំពុងតែ នៅសម្រាកព្យាបាលជំងឺ ក្នុងទីក្រុងបាងកក ប្រទេសថៃ ជាមួយគ្រួសារ បី-បួននាក់ ដែលបានរួមដំណើរ ទៅជាមួយគ្នា ដើម្បីមើលថែ។ ប៉ុន្តែគេក៏នៅ មិនដឹងដែរ ថា រហូតមកដល់ ពេលនេះ តារាចម្រៀងពូកែ ខាងបញ្ចេញក្បាច់ រាំពិសេសៗ កញ្ញា ទេព បូព្រឹក្ស មានស្ថានភាពធូស្រាលខ្លះហើយ ឬនៅនោះទេ។
គេហទំព័រ LookingTODAY បានព្យាយាមទាក់ទង ទៅកញ្ញា ទេព បូព្រឹក្ស ដើម្បីសាកសួរពី ស្ថានភាពជំងឺរបស់នាងដែរ តែមិនអាចទាក់ទងបានទេ កាលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥នេះ ខណៈទូរស័ព្ទ ដែលនាងធ្លាប់ ប្រើពីមុន០៨៦ មិនអាចធ្វើការ ទំនាក់ទំនងបាន៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!