អីុវ៉ា បែកធ្លាយរឿង​ថា កំពុង​តែ​សំងំ​ ថត​បទ​ចម្រៀង ឲ្យ​ផលិតកម្ម ថោន

 
 

ភ្នំពេញ៖ តារាចម្រៀងស្រី ដ៏ល្បីល្បាញ របស់សាន់ដេ កញ្ញា ឃិន ស្រីនាថ ហៅ អីុវ៉ា កំពុងតែល្បីល្បាញ ក្នុងបទ «ខឹងឬស្អប់បង អាចជេរអូនបាន» និងបទ «ជាតិនេះគ្មានវាសនា ធ្វើប្រពន្ធបង» ដែលបានបំបែកភាពស្ងប់ស្ងាត់ របស់នាង ខណៈដែលនាង លែងសូវ មានបទចម្រៀងល្បីៗ ដូចមុនទៀតហើយ។

ព័ត៌មានដែល អីុវ៉ា ចាកចេញពីផលិតកម្ម សាន់ដេ ហើយហក់ចូល ផលិតកម្ម ថោន ហាក់បីដូចជា អំពិលអំពែក ដែលមិនទាន់ច្បាស់ថា នាងចេញ ឬមិនចេញពី ផលិតកម្ម សាន់ដេ ខណៈដែលផលិតកម្ម មួយនេះ ហាក់បានជប់ ជីវិតសិល្បៈចម្រៀងដល់នាង ឲ្យល្បីល្បាញខ្លាំង ដល់សព្វថ្ងៃ។
 
ដោយឡែកពាក់ព័ន្ធនឹងព័ត៌មានដរសើបនេះ លោក ឡាយ សុខចំរើន ម្ចាស់ផលិតកម្ម សាន់ដេ បានអះអាងថា កញ្ញា អ៊ីវ៉ា កំពុងថតបទចម្រៀងថ្មីជាច្រើន ហើយគ្មានថ្ងៃនាងចេញពីសាន់ដេ បានឡើយ ព្រោះជាតារាចម្រៀងដ៏សំខាន់ ក្នុងផលិតកម្មសាន់ដេ ដែលមិនអាចខ្វះបានឡើយ។

ផ្ទុយពីការអះអាង របស់ លោក ឡាយ សុខចំរើន ប្រភពពីក្រុមកាងារ របស់ផលិតកម្ម ថោន បានប្រាប់ LookingTODAY ឲ្យដឹងថា កញ្ញា អ៊ីវ៉ា កំពុងសំងំថត បទចម្រៀងថ្មីៗជាច្រើន ក្នុងផលិតកម្ម ថោន ហើយក៏ត្រៀមចេញលក់ ក្នុងពេលឆាប់ៗ នេះដែរ ព្រោះនាងបានស្គាល់ អ្នកនិពន្ធម្នាក់ ក្នុងផលិតកម្ម ថោន ហើយក៏ជាអ្នកនិពន្ធម្នាក់ ដែលសរសេរចម្រៀងឲ្យ នាងច្រៀងពីដំបូង រហូតល្បីល្បាញ ដល់សព្វថ្ងៃ ។ ដោយសារទំនាក់ទំនងចាស់ ជាមួយអ្នកនិពន្ធរូបនោះ ទើបនាងមានវាសនា ចូលច្រៀងក្នុង ផលិតកម្មថ្មីនេះ តែនាងព្យាយាមលាក់ មិនចង់ឲ្យបែក ធ្លាយព័ត៌មាន ។
 
គេមិនទាន់ដឹងថា អ៊ីវ៉ា និង លោក ឡាយ សុខចំរើន ដោះស្រាយគ្នាយ៉ាងណាទេ ព្រោះរឿងដូរ ផលិតកម្មច្រៀង មានបញ្ហាជាច្រើន សម្រាប់តារាចម្រៀងល្បី ដែលអាចរងការ ប្ដឹងប្ដល់ជាដើម ព្រោះជាប់កិច្ចសន្យាពីមុន ។ តែប្រភពដដែល បាននិយាយថា នាងផុតកុងត្រាយូរហើយ ភាពមិនសូវ យកចិត្តទុកដាក់ ពីផលិតកម្ម ជាហេតុធ្វើឲ្យនាងចាកចេញ ៕










ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម