ប្រទះឃើញសព បុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ អណ្តែតទឹក ទន្លេសាប
ភ្នំពេញ៖ សពបុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ ត្រូវប្រជានេសាទ ប្រទះឃើញអណ្តែតទឹក អែបច្រាំងទន្លេសាប ស្ថិតក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១ កក្កដា ២០១៥ ។
សពទើបតែត្រូវសមត្ថកិច្ច ចុះមកពិនិត្យ ចាត់ចែងនៅ ម៉ោង៨ព្រឹក ថ្ងៃទី២ ខែកក្កដា នេះទេ ដោយសារម្សិលមិញមានភ្លៀង និងខ្យល់ខ្លាំង ។
សពមិនត្រូវបាន គេស្គាល់អត្តសញ្ញាណទេ មានអាយុប្រហែល ជាង៣០ឆ្នាំ ស្លៀកខោខូវប៊យ ពណ៌ខ្មៅ ពាក់អាវសឆ្នូតខ្មៅ ។
គេមិនទាន់ដឹងថា ការស្លាប់របស់ជនរងគ្រោះ ដោយសារមូលហេតុ អ្វីពិតប្រាកដនៅ ឡើយទេ ខណៈនេះសមត្ថកិច្ចជំនាញ បានចាត់ចែង អូសឡើង មកលើគោកហើយ ដឹកយកទៅដាក់ នៅឈាបនដ្ឋាន វត្តព្រែកតាគង់ ដើម្បីធ្វើកោសល្យវិច័យ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!