អាជ្ញាធរខណ្ឌ ដូនពេញ ប្រមូល ជនអនាថា ជនញៀនថ្នាំ និងហិតកាវ និងស្រ្តីរកស៊ី ផ្លូវភេទ ០៤លើក សរុបបាន ចំនួន២២៧នាក់ បញ្ជូនទៅអប់រំ
ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលរង ខណ្ឌដូនពេញ បានមានប្រសាសន៍ថា ដើម្បីបោសសំអាត ឲ្យអស់នូវការបង្កភាព អនាធិបតេយ្យ នៅក្នុងមូលដ្ឋាន ខណ្ឌដូនពេញ នោះលោកបាន បើកយុទ្ធនាការ ជាបន្តបន្ទាប់ក្នុងការ ចុះធ្វើរដ្ឋបាលបោស សំអាតជនអនាថា ជនញៀនថ្នាំ ហិតកាវ ក៏ដូចជាចាប់ ប្រមូលស្រ្តី រកស៊ីផ្លូវភេទ ក្នុងរយៈ ពេល៤លើក មកនេះ ដែរអាជ្ញាធរខណ្ឌ ដូនពេញ ក្រោមការដឹកនាំ បញ្ជាផ្ទាល់ ដោយរូបលោក គឺបន្តចុះចាប់ ប្រមូលបានចំនួន ២២៧នាក់ មកហើយបញ្ជូន ទៅអប់រំ នៅមន្ទីរសង្គមកិច្ច។
លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ បានមានប្រសាសន៍ទៀតថា ដោយអនុវត្តន៍ តាមការបញ្ជាផ្ទាល់ ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការ ឯកភាពខណ្ឌដូនពេញ លើការពង្រឹង បញ្ហាសន្ដិសុខ ទប់ស្កាត់បទ ល្មើស និងសណ្ដាប់ធ្នាប់ សាធារណៈ ក្នុងមូលដ្ឋានរបស់ខ្លួននោះ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ដែលដឹកនាំផ្ទាល់ ដោយរូបលោកផ្ទាល់ បានសហការ ជាមួយកម្លាំងចំរុះ សរុបចំនួន៦០នាក់ បានបើកយុទ្ធនាការចុះ ទៅឆែកឆេរនិង ធ្វើការត្រួតពិនិត្យ នៅតំបន់ស្មុគស្មាញ ហើយរកឃើញជនដែល ជាប់ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន ហិតកាវ ជនអនាថានិង ស្រ្តីរកស៊ីផ្លូវភេទ ក្នុងយុទ្ធការចំនួន ០៤លើកនេះ គឺប្រមូលបានសរុបចំនួន២២៧នាក់ បញ្ជូនមកសាលា ខណ្ឌដូនពេញ។
លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ បានបញ្ជាក់ថា សម្រាប់យុទ្ធនាការ ចុះត្រួតពិនិត្យរដ្ឋបាល នៅតំបន់ស្មុគ ស្មាញក្នុងភូមិសាស្ដ្រ ខណ្ឌដូនពេញ និងធ្វើឡើងជាបន្ដបន្ទាប់ ដើម្បីចូលរួម កាត់បន្ថយបញ្ហា បទល្មើស បញ្ហាអសកម្មផ្សេងៗ ក៏ដូចជារក្សាសន្ដិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន ទាំងនោះ ដើម្បីទទួល បាននូវគោល នយោបាយភូមិ សង្កាត់មានសុវត្ថិភាព៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!