ចែរី កំពុងបង្កើត ភាពល្បីល្បាញ នាំឈើអារ អនាធិបតេយ្យ ចូលដេប៉ូ ដាក់លក់ ក្នុងក្រុងបានលុង

 
 

រតនគិរីៈ ស្ត្រីជើងខ្លាំងម្នាក់ ដែលគេដឹងថា ឈ្មោះចែ រី បានបោះលុយឲ្យមេការ និងដៃជើងចូលកាប់ និងអារឈើ គ្រប់ប្រភេទដូចជា សុក្រំ ផ្ចឹក ថ្លុង ត្បែង និងឈើត្រាចជាដើម ក្នុងព្រៃសហគមន៍ ស្រុកលំផាត់ និងស្រុកកូនមុំ រួចដឹកយកមកដាក់លក់ ក្នុងដេប៉ូមួយកន្លែង ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ដោយមានការឃុបឃិត ពីមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកលំផាត់ និងស្ថាប័នពាក់ព័ន្ធ។

បើតាមមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ (សូមមិនបញ្ចេញឈ្មោះ) ប្រាប់ឲ្យដឹងថា ដេប៉ូឈើ ដែលមាន លិខិតអនុញ្ញាត ពីខណ្ឌ រដ្ឋបាលព្រៃឈើ ត្រូវតែទិញឈើពីដី ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ឬក៏ព្រៃគុប ដែលបានបង់ពន្ធជូន រដ្ឋ ត្រឹមត្រូវ ទើបអាចទិញមកដាក់លក់ក្នុងដេប៉ូបាន។

ប្រភពបន្តថា ដោយសារតែឈ្មួញស្គាល់ចិត្ត ស្គាល់ថ្លើមមន្ត្រីរដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធ ទើបអាចនាំ ឈើអារ អនាធិបតេយ្យ មកជ្រកក្រោមស្លាកដេប៉ូលក់ឈើ ដែលនាំឲ្យរដ្ឋខាតបង់ថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយឆ្នាំៗ។

ក្រៅពីដេប៉ូលក់ឈើ អនាធិបតេយ្យរបស់ ចែ រី នោះ គេសង្កេតឃើញមានដេប៉ូលក់ឈើ ចំនួន២ កន្លែងធំៗ ដូច ជាដេប៉ូលក់ឈើរបស់ប្រាក់ សឿន មន្ត្រីតុលាការខេត្តរតនគិរី មានទីតាំងនៅ ភូមិជ័យជម្នះ សង្កាត់ឡាបាន សៀក និងដេប៉ូ របស់លោក ងិន អូន មន្ត្រីនគរបាលខេត្ត រតនគិរី ដែលមានទីតាំង ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋនៅខេត្តរតនគិរី មានមតិលើកឡើងស្រដៀងគ្នាថា បើពួកគាត់កាប់ឈើ អារឈើ និងដឹកឈើបន្តិបន្តួចធ្វើផ្ទះនៅ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ដេញចាប់ប៉ផាប់ប៉ភីង តែបើក្រុមឈ្មួញ មានលុយ អំណាចវិញ ដឹកឈើអនាធិបតេយ្យរាប់រយម៉ែត្រគូប ក្នុងមួយខែៗ ដាក់តាមដេប៉ូនោះមើល មិនឃើញ ទេ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម