កម្មករ រោងចក្រ ដួលសន្លប់ បន្តបន្ទាប់ ជាង៦០នាក់ នៅស្រុកបាទី សង្ស័យ ពុលផ្អកកំពឹស
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងថា កម្មករ-កម្មការិនី រោងចក្រកាត់ដេរយីហោវ៉ូណាមី ស្ថិតក្នុងភូមិសំរោង ឃុំសូភី ស្រុកបាទីជាង៦០នាក់ បានដួលសន្លប់ ជាបន្តបន្ទាប់ បន្ទាប់ពីពួកគេហូបបាយជាមួយផ្អកកំពឹស កាលពីពេលថ្ងៃត្រង់។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១ កក្កដា នេះ។ ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុវេលា ម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃដដែលនេះ កម្មករបានចេញ សម្រាកហូបបាយ ដោយពួកគេបាននាំគ្នា ទិញផ្អកកំពឹសហូប ជាមួយបាយ។
លុះដល់វេលាម៉ោងខាងលើ ស្រាប់តែដួលសន្លប់ជាបន្តបន្ទាប់ ត្រូវគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកបាទី និងមួយចំនួនទៀត បញ្ជូនទៅមន្ទីរពេទ្យឯកជន។ មូលហេតុពិតប្រាកដ មិនទាន់ដឹងនៅឡើយទេ តែជំហានដំបូងគេសង្ស័យថា បណ្តាលមកពីពុលផ្អកកំពឹស៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!