តារាសម្តែង និងម្ចាស់ផលិតកម្មមហាហង្សនាំអំណោយជូនកុមារកំព្រានៅមណ្ឌលពន្លឺអនាគតកុមារ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ឧសភា កន្លងទៅ លោកអ៊ិន សុភិន ជាម្ចាស់ផលិតកម្មមហាហង្ស ព្រមទាំងតារាសម្តែង និងបុគ្គលិកជាច្រើននាក់ទៀត បានរួមគ្នាបង្កើតកម្មវិធីចែកអំណោយមួយចំនួនជូនដល់កុមារកំព្រានៅមណ្ឌលពន្លឺអនាគតកុមារ ដែលមានទីតាំងនៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងបរិយាកាសស្និតស្នាលយ៉ាងក្រៃលែងជាមួយប្អូនៗនៅមណ្ឌលនោះ។
ថ្លែងនៅពេលកំពុងចែកអំណោយដល់ប្អូនៗជាកុមារកំព្រាដែលកំពុងតែរស់នៅជាមួយជំនួយនានា ជាសប្បុរជន ដើម្បីស្វែងរកអនាគតលោកអ៊ិន សុភិន អគ្គនាយក និងជាម្ចាស់ផលិតកម្មមហាហង្សបានមានប្រសាសន៍ដល់ប្អូនៗថា ក្រុមហ៊ុនមហាហង្ស បានចែកសៀវភៅជាង១០០ក្បាល ដែលនេះជាលើកដំបូងនៅភ្នំពេញ ដើម្បីបំពេញតាមសំណូមពរប្អូនៗ។ លើកនេះយើងមិនបានជូនអ្វីច្រើនទេ ក្រៅពីសៀវភៅស្នាដៃផ្សេងៗទាំងខ្មែរ និងបរទេសជាមួយនឹងទឹកចិត្តបរិច្ចាគជាទឹកប្រាក់មួយចំនួនរបស់សិល្បករ សិល្បការិនីដែលបានមកចូលរួមដោយសង្ឃឹមថា លើកក្រោយ និងមានច្រើនតទៅទៀត
ហេតុអ្វីបានជាលោកមិនជូនជាលុយផ្តល់ជាសៀវភៅឯកសារ ព្រោះសៀវភៅអាចចែករំលែកមើលបានយូរឆ្នាំ ១០ឆ្នាំ ២០ឆ្នាំ និងជាចំណេះមួយដែលយើងមិនអាចរកបាននោះទេ។ ប្អូនៗត្រូវតែប្រឹងប្រែងអានសៀវភៅទាំងអស់នោះ ទៅប្អូនៗនឹងមានចំណេះដឹងច្រើនជាងបងៗយកលុយទៅឲ្យប្អូនម្នាក់១០ដុល្លារ ឬ១០០ដុល្លារចាយតែ១ខែទៅ គឺអស់ហើយអត់ចំណេញអ្វីទេ ទើបបងៗយកជំនួយជាសៀវភៅវិញ មានអត្ថប្រយោជន៍ជាង ហើយយើងអាចរកលុយច្រើនជាង ពេលយើងពោរពេញដោយចំណេះ ព្រោះសង្គមយើងត្រូវការអ្នកចេះ។
ប្រភពះ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!