ភ្លៀង​ និងខ្យល់​ បក់បោក​ខ្លាំង បាក់​ផ្ទាំង​ប៉ាណូ ​ទូរ​ទស្សន៍ នៅ​ជាប់​គល់​ស្ពាន ​ជ្រោយ​ចង្វារ​ ខាង​កើត

 
 

រាជ​ធានីភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​ ពី​អ្នក​ឆ្លើយ​ឆ្លង ​ព័ត៌​មាន​ ជំហាន​ដំបូង​ បាន​ឱ្យ​ដឹង ​ថា នៅ​មុន​នេះ​បន្តិច​ ផ្ទាំង​ប៉ាណូ​ បំពាក់​ទូរទស្សន៍​ ទំហំ​៥​ គុណ ​១០​ម៉ែត្រ ​​ស្ថិត​នៅ​ជាប់គល់​​ ស្ពាន​ជ្រោយ​ចង្វារ​ ខាង​កើត​ បាន​បាក់​ធ្លាក់​មក​ដី​ខ្ទេច ​ទាំង​ស្រុង​ ខណៈ​ពេល​ មេឃ​កំពុង​ភ្លៀង​ និង​ខ្យល់​បក់​បោក​ខ្លាំង បង្ក​ឱ្យ​មាន ការ​ភ្ញាក់​ផ្អើល​ យ៉ាង​ខ្លាំង​ដល់​អ្នក​ដំណើរ​ តាម​ផ្លូវ​ តែ​សំណាង​ល្អ​ ពុំ​បណ្តាល​ឱ្យ​ មាន​អ្នក​រង​គ្រោះ​ថ្នាក់​ទេ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា ​ខណៈ​ពេល​មេឃ​កំពុង​ភ្លៀង​ និងខ្យល់​បោក​បក់​ខ្លាំង​ធ្វើ​ឱ្យ​ដី​ខ្សាច់​ក្រុម​ហ៊ុន​OCIC បក់​ទៅ​គ្រប​ដណ្តប់​​ភោេជនីយ​ដ្ឋាន​ និង​លំនៅ​ឋាន​ប្រជា​ពលរដ្ឋនៅ​តាម​ផ្លូវ​ជាតិ​លេខ៦​មើល​លែងឃើញ​។

នេះ​ចាត់​ទុក​ជា​សំណាង​ហើយ​ ដោយ​សារ​កន្លង​មក​កន្លែង​កើត​ហេតុ​គេ​តែង​ឃើញ​មាន​សមត្ថ​កិច្ច ប៉ូលិស​ឈរ​ ឬ​អង្គុយ​នៅ​ក្បែរ​ប៉ា​ណូ​នោះ តែ​ថ្ងៃ​នេះ​ដោយ​សារ​មាន​ភ្លៀង​ និង​ខ្យល់​បោក​បក់​ខ្លាំង​​ធ្វើ​ឱ្យ​ពួក​គាត់​នាំ​គ្នារ​ត់​រក​កន្លែង​ សុវត្ថិ​ភាព​ទើប​គេច​ផុត​ពី​គ្រោះ​ថ្នាក់​នេះ៕







 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម