ឃើញ​ស្ត្រី ​ជនជាតិ​ជប៉ុន ​អង្គុយ​ម្នាក់​ឯង ប៉ុនប៉ង​រំលោភ ​នាង​រើរួច ​ប្តឹង​ប៉ូលិស​​​ ចាប់ខ្លួន បាន​២នាក់

 
 

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ ចំនួន​២​នាក់​ ត្រូវ​បាន​នគរបាល​ ចាប់ខ្លួន ​កាល​ពីរសៀល ​ថ្ងៃ​ទី​៣០ ​មិថុនា​ ​​២០១៥​ តាមពាក្យបណ្តឹង ​របស់​នារី​រង​គ្រោះ​ម្នាក់ ​ជា​អ្នកទេសចរ​ ជនជាតិ​ជប៉ុន ថាយុវជន ​​ទាំង​ពីរ​នាក់ បាន​ធ្វើ​សកម្មភាព ប៉ុនប៉ង​រំលោភ និងដណ្តើម​យក​ សម្ភារពី​នាង​។

យោង​តាម​ប្រភព​ពី​លោកវរសេនីយ៍ឯក កុ​ល ផា​លី ស្នងការ​រង​ទទួល​បន្ទុក​កណ្តាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ថា ​ខ​ណៈពេលជន​រង​គ្រោះកំពុង​អង្គុយ​លេង​ឆ្នេរ​ខ្សាច់​នា​វេលា​ទៀប​ភ្លឺ​ឈាន​ ចូល​ថ្ងៃ​ទី​៣០ ​មិថុនា​​ ​២០១៥ ស្រាប់តែ​មនុស្ស​ប្រុស​ម្នាក់​ មក​ចាប់​នាង ​ព្រមទាំង​ទាញ​ខោទ្រនាប់​ចេញពី​ខ្លួនប៉ុន​ប៉ង​​រំលោភ តែ​នាង​បាន​ខាំ​បបូរមាត់ និង​ប្រតាយប្រតប់ ហើយ​ជន​នោះ​បាន​រត់គេច​ខ្លួន ព្រមទាំង​យក​ទាំង​កាបូបនាង​ទៅ​​ទៀត​។

​ជន​រង​គ្រោះ​បាន​បន្ត​ថា ​ជនសង្ស័យ​បានធ្វើ​សកម្ម​ភាព​ប៉ុនប៉ង​រំលោភ ​តែ​ត្រូវ​​នាង​ខាំ​បបូរមាត់​​​ និងបាន​ព្យាយាម​ប្រវាយប្រតប់​ ពេល​នោះ​ជន​សង្ស័យ​ក៏រត់គេច​ខ្លួន​ដោយ​បាន​យក​ទ្រព្យសម្បត្តិ​របស់​នាង​ទៅ​ ជាមួយ​ផង​។​

ស្ត្រី​រងគ្រោះ​ជាជនជាតិ​ជប៉ុន​ អាយុ​៣០​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ TK 278881 មុខរបរ​ទេសចរ​ ​​​ចំណែក​ជនសង្ស័យ​​ឈ្មោះ ស៊ុន សំណាប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរជាងសំណង់ និ​ង​ម្នាក់​ទៀត​ឈ្មោះ ខាត់ សា​រ៉េ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរអ្នកបំរើ​ក្នុង​ហាង ​៕ ​



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម