ខឹងគេជិះម៉ូតូ មកគប់ កញ្ចក់រថយន្តបែក បើករថយន្ត ដេញបុក របួស២នាក់
រាជធានីភ្នំពេញ ៖ យុវសិស្សម្នាក់ បានបើករថយន្ត ទំនើបមួយគ្រឿង ម៉ាក MINI COOPER ដេញបុក ម៉ូតូមួយគ្រឿង ដួលផ្ទប់ទៅនឹង ហាងជួសជុលម៉ូតូ មួយកន្លែង បណ្តាលឱ្យ យុវសិស្សពីរនាក់ រងរបួសធ្ងន់ និងស្រាល និងបណ្តាលឱ្យ ម៉ូតូចំនួន៤គ្រឿង ទៀត រងការខូចខាត ក្រោយពីរូបគេ ខឹងនឹងយុវជន ពីរនាក់ ជិះម៉ូតូមួយគ្រឿង យកដុំថ្ម គប់បែកកញ្ចក់រថយន្ត ផ្នែកខាងក្រោយ របស់គេ រួចមក។
ករណីនេះ បានបង្កឱ្យមានគារភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៣០ មិថុនា ២០១៥ នៅខាងមុខហាងជួសជុលម៉ូតូដែលមានយីហោ១៦៨ ជាងសរ ផ្ទះលេខ៤៣B ផ្លូវ៤៣២ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
តាម ប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា យុវសិស្សដែលរងគ្រោះមានឈ្មោះយុទ្ធ បរម៉ី អាយុ១៧ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យផ្សារដើមថ្កូវ រងរបួសធ្ងន់ និងម្នាក់ទៀតមានឈ្មោះស៊ុន ណារិទ្ធ អាយុ១៥ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យទួលទំពូង បានរងរបួសស្រាល ជិះម៉ូតូម៉ាក Let’s ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ១DC-១៥០៩ ។
យុវសិស្ស បង្កមានឈ្មោះចែវុន ភារុណ អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១០C មានទីលំនៅផ្ទះលេខ៥៤ ផ្លូវមាត់ទន្លេ ក្រុងតាខ្មៅ បានបើករថយន្តទំនើបមួយគ្រឿងម៉ាក MINI COOPER ព៌ណកាប់ស្តាំង គ្មានស្លាកលេខ។
តាមប្រភពបានប្រាប់បន្តទៀតថា មុនពេលកើតហេតុយុវសិស្សបង្កបានបើករថយន្តរបស់ខ្លួនតាមផ្លូវក្នុង ទិសដៅពីលិចទៅកើត លុះជិតដល់កន្លែងកើតហេតុក៏មានជនមិនស្គាល់មុខពីរនាក់ជិះម៉ូតូ មួយគ្រឿងមកក្បែរហើយយកដុំថ្មគប់ទៅលើរថយន្តរបស់ខ្លួនបណ្តាលឱ្យ បែកកញ្ចក់ខាងក្រោយ ស្របពេលនោះគេក៏បានឃើញម៉ូតូរបស់យុវសិស្សរងគ្រោះទាំងពីរនាក់ ជិះវ៉ា ហើយក៏បានបើកដេញតាមទាន់នឹងបុកផ្តួលតែម្តង។
ក្រោយ ពេលកើតហេតុយុវសិស្សដែលរងរបួសធ្ងន់ត្រូវបានមិត្តភក្តិបញ្ជូនតាម ម៉ូតូទៅកាន់មន្ទីរពេទ្យ តែក្នុងករណីនេះត្រូវបានពួកគេបដិសេធថា មិនបានធ្វើសកម្មភាពគប់ដុំថ្មទៅលើរថយន្តរបស់យុវសិស្សនោះឡើយ។ ម៉ូតូដែលរងការខូចខាតទាំង៤គ្រឿង ត្រូវបានធ្វើការដោះស្រាយបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្តបង្ក និងម៉ូតូរបស់យុសិស្សរងគ្រោះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!