យល់សប្តិមានគេប្រាប់ថា មានគេចង់ ដុតផ្ទះ ព្រឹកឡើងគេ លួចដុតផ្ទះ ឆេះអស់មែន
ខេត្តកំពង់ស្ពឺ ៖ ផ្ទះឈើប្រក់ស័ង្កសី២ខ្នង, ម៉ាស៊ីនភ្លើង១គ្រឿង និងត្រាក់ទ័រ១គ្រឿង ត្រូវជនមិន ស្គាល់មុខលួចដុតឆេះគ្មានសល់ ខណៈម្ចាស់ រវល់ទៅភ្នំពេញ ព្យាបាលជម្ងឺ ។ ករណីនេះកើត ឡើងកាល ពីវេលាម៉ោង២ រំលងអ្រធាត្រឈានចូល ថ្ងៃទី៣០ មិថុនា ២០១៥ នៅចំណុចភូមិ ស្រែជើងរាស្ត្រ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ម្ចាស់ផ្ទះដែលត្រូវ ភ្លើងឆេះនេះ មានឈ្មោះផល ចាន់លី ភេទស្រី អាយុ៤៨ឆ្នាំ ។
តាមការអះអាងពីម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះបានឱ្យដឹងថា មួយរយនេះ ក្រុមគ្រួសារគាត់ មិនសូវបានស្នាក់នៅផ្ទះកើតហេតុនេះទេ គឺទៅព្យាបាល ជំងឺនៅភ្នំពេញ ។ ម្ចាស់ផ្ទះបន្តថា នៅយប់កើតហេតុ មានព្រលឹងមួយមក ពន្យល់សប្តិរូបគាត់ ឱ្យនាំក្រុមគ្រួសារ ត្រឡប់ទៅផ្ទះវិញ (កន្លែងកើតហេតុ) ឱ្យលឿនបំផុត ព្រោះមាន មនុស្សមិនល្អ ចង់ដុតបំផ្លាញផ្ទះ និងត្រាក់ទ័ររបស់ គាត់ចោលហើយ និយាយចប់ ព្រលឹងនោះក៏ រលាយបាត់ទៅ ។
លុះភ្លឺឡើងថ្ងៃខែឆ្នាំដដែល អ្នកស្រុកក៏បានទូរស័ព្ទមកប្រាប់គាត់ថា មានជនមិន ស្គាល់មុខមក លួចដុតផ្ទះរបស់គាត់ និងត្រាក់ទ័រឆេះ ខេ្ទចអស់ហើយ ។ គ្រាន់តែលឺអ្នក ស្រុកនិយាយ បែបនេះ ធ្វើឱ្យគាត់ព្រម ទាំងក្រុមគ្រួសារមានការក្តុកក្តួល យ៉ាងខ្លាំង ម្នាក់ៗនិយាយ លែងចេញ បានត្រឹមតែសម្លឹង មើលមុខគ្នាទាំង ក្តីអស់សង្ឃឹម ។
ផ្ទះដែលគេលួចដុតនោះមានទំហំ៨ម៉ែត្រគុណនឹង១០ម៉ែត្រ ១ខ្នង និង១ខ្នងទៀត មានទំហំ ៥ម៉ែត្រគុណនឹង៧ម៉ែត្រ ដែលមានចំងាយ ពីគ្នា១០ម៉ែត្រ ត្រូវគេលួចដុត ឆេះខ្ទេចគ្មាន សល់អ្វីឡើយ ។ ការឆេះនោះ ខូចខាតអស់ផ្ទះ២ខ្នង ខ្ចូសសំរាប់ អង្គុយហូប បាយ១កន្លែង និងសម្ភារប្រើ ប្រាស់មួយចំនួនធំ (មិនមានមាសប្រាក់ទេ) តែអ្វី ដែលខូចខាតធ្ងន់គឺត្រាក់ទ័រ ១គ្រឿងដែល មានតម្លៃជិត ៤០.០០០ដុល្លារ និងម៉ាស៊ីនភ្លើង ១គ្រឿង ។
អ្វីដែលគាត់ជឿថាមានអ្នកលួចដុត ព្រោះរយៈពេលកន្លងមក មានមនុស្ស គំរាមកូនក្មួយ និងអ្នក ចាំផ្ទះគាត់ថា បើហ៊ាននៅទីនេះ ទៀតប្រយ័ត្នមាន គ្រោះថ្នាក់ដល់ជីវិត ។ ក្រោយពីនោះ កូនក្មួយគាត់មិន បាននៅផ្ទះ ដូចសព្វដងនោះទេ គឺបានបែកគ្នា ទៅរកស៊ីរៀងខ្លួន ដោយទុកផ្ទះ នោះឱ្យនៅ ទំនេរចោល ។ រឿងនេះកូន ក្មួយគាត់ក៏បានប្រាប់គាត់ពី បញ្ហានេះដែរ តែគាត់បាន ប្រាប់វិញថា កុំយកចិត្តទុក ដាក់ធ្វើអី អ្នកភូមិ ជាមួយគ្នា មិនអាចធ្វើ រឿងនេះកើតទេ ។
ម្យ៉ាងទៀតបានជាគាត់ហ៊ានអះអាងថាមានគេលួចដុតបែបនេះ ដោយសារតែ ប៉ុន្មានថ្ងៃនេះមេឃ ភ្លៀងជាប់គ្នាទើបតែរាំង មុនពេលភ្លើង ឆេះមួយថ្ងៃ ណាមួយផ្ទះ គ្មានមនុស្សនៅ គឺមិនមាន ប្រើប្រាស់ភ្លើងចង្ក្រាន ឬក៏ ភ្លើងអ្វីទៀតឡើយ ។
ម្ចាស់ផ្ទះបានបន្តទៀតថា ទើបតែមានអ្នកស្រុកទូរស័ព្ទប្រាប់ គាត់ថា ផ្ទះឆេះអស់ហើយ ទើបគាត់នឹក ដល់រឿងដែលកូនក្នួយ និយាយប្រាប់ ។ ពេលនេះគាត់ កំពុងតែរៀបចំ ដាក់ពាក្យបណ្តឹង នៅកងរាជ អាវុធហត្ថខេត្ត ដើម្បីឱ្យជួយស្រាវជ្រាវរកមុខជន ដែលលួចដុតផ្ទះ របស់គាត់យក មកផ្តន្ទាទោស តាមច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!