កម្លាំងសមត្ថកិច្ច បើកប្រតិបត្តិការធំ បង្ក្រាបមុខសញ្ញា ជួញដូរ គ្រឿងញៀន ៣នាក់ នៅ៣ខណ្ឌ ដកហូត គ្រឿង ញៀន ប្រមាណ៤គីឡូក្រាម

 
 

ភ្នំពេញៈ កម្លាំងនគរបាល ការិយាល័យ ក៩ នៃមន្ទីរប្រឆាំង គ្រឿងញៀនក្រសួងមហាផ្ទៃ សហការ ជាមួយ កម្លាំង នគរបាល មូលដ្ឋាន បានបើកប្រតិបត្តិការ ពេញមួយថៃ ដែលដឹកនាំ ដោយ ព្រះរាជអាជ្ញាសៀង សុខ ចុះបង្ក្រាប និង ឆែកឆេរ ៣គោលដៅ ហើយឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យ៣នាក់ ពីបទជួញដូរ និងចែកចាយ ថ្នាំ ញៀន ប្រមាណជា៤គីឡូក្រាម។ ប្រតិបតិ្តការនេះ បានធ្វើឡើង នៅវេលាម៉ោង ១៩:៥០នាទី នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅលំនៅដ្ឋាន ផ្ទះលេខ១៧ ភូមិឬស្សី សង្កាត់់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។  

យោងតាមមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់រួមមាន ១-តាំង លី ភេទ ប្រុស អាយុ ៥៤ឆ្នាំ ២-ព្រំ សុវណ្ណ ភេទប្រុស អាយុ៣៥ឆ្នាំ ៣-សែ យ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិខ្មែរ-ឥស្លាម ក្នុងនោះកម្លាំងសមត្ថកិច្ច បានរឹបអូស -ជញ្ជីងថ្លឹងថ្នាំចំនួន០១គ្រឿង -ម៉្សៅស សារធាតុញៀន ចំនួន០១កូនថង់ -ម៉្សៅក្រាមពណ៌ត្នោត សង្ស័យជាសារធាតុ ញៀនចំនួន០១កូនថង់ និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅតុលាការ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម