បង្ក្រាប​ផ្ទះ​ម៉ាស្សា​ កោស​ជប់ ​បង្កប់​ជួញដូរ​ ផ្លូវភេទ នៅ​តាម​ផ្លូវ​ ២៧១ ឃាត់ខ្លួន​ មនុស្ស​១០នាក់

 
 

រាជ​ធានីភ្នំពេញ ៖ នាយកដ្ឋាន ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​ អនីតិជន ​នៃ​ក្រសួងមហាផ្ទៃ ដោយ​មានការ​សម្របសម្រួល ​ពី​លោក គង់ សំ​ណា​រេ​ត ព្រះ​រា​អាជ្ញា​រង​ អម​សាលាដំបូង ​រាជធានី​ភ្នំពេញ បាន​ចុះ ​ទៅ​បង្ក្រាប​ផ្ទះ​ម៉ាស្សា​កោស​ជប់ ​ដែល​មាន​បង្កប់ ​ជួញដូរ​ផ្លូវភេទ​ ​មួយ​កន្លែង​ យី​ហោ​៨៨៨ ​ស្ថិត​នៅ​តាម​ផ្លូវ​ លេខ​២៧១ សង្កាត់​ទួល​ទំពូង២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៦ ​និង​២០​នាទី ​ព្រលប់​ ថ្ងៃ​ទី​២៩ ​មិថុនា ឃាត់ខ្លួន​ថៅ​កែ​ ផ្ទះ​ម៉ាស្សា​២នាក់​ប្តី​ប្រពន្ធ និង​ឃាត់ស្ត្រីរង​គ្រោះ ​ចំនួន​៨​នាក់​ យក​ទៅ​សាក​សួរ​។

ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ជា​ថៅកែ​ផ្ទះ​ម៉ាស្សា​កោស​ជប់​ជួញដូរ​ ផ្លូវភេទ​មានឈ្មោះ​ចិត ភេទ​ប្រុស អាយុ៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ យុង ឆួ​ន  អាយុ៣៦​ឆ្នាំ ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​តាមដាន​​ប្រើ​កម្លាំង​ជំនាញ​យូរ​មក​ហើយ​បានដឹង​ថា ផ្ទះ​ម៉ាស្សា​កោស​ជប់​មាន​បង្កប់​ជួញដូរ​ផ្លូវភេទ​ទើប​កម្លាំង​នាយកដ្ឋាន​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ​ឆ្មក់​ចូល​ទៅ​បង្ក្រាប​បាន​ទាំង​សំបុក ​តែ​ម្តង និង​ធ្វើការ​ដកហូត​បាន​ស្រោមអនាម័យ​មួយ​ចំនួន​ផង​ដែរ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម