សពបុរសម្នាក់ ត្រូវជនសង្ស័យ ដឹក តាមរថយន្តយក មកទម្លាក់ចោល ក្នុងព្រៃរនាម

 
 

ត្បូងឃ្មុំ ៖ សពបុរសម្នាក់ ត្រូវបានជនសង្ស័យដឹកតាម រថយន្តយកមកទម្លាក់ចោល ក្នុងព្រៃ រនាម ខាងលិចស្ពាន មាត់ឃ្មង់ ក្នុងភូមិសាស្រ្ត ភូមិទួលវិហារ ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយត្រូវបាន ប្រជាពលរដ្ឋ ប្រទះ ឃើញកាល ពីវេលាម៉ោង៦ និង៤៣នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ។

តាមការឲ្យដឹងពីស្នងការខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានឲ្យដឹងថា នៅវេលាម៉ោង ៦ និង ២០នាទី ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ មានប្រជា ពលរដ្ឋឈ្មោះ សេន ជា អាយុ ៥៣ឆ្នាំ នៅភូមិស្រែសៀម ឃុំជីរោទី២ បានមករក ទំពាំងប្ញស្សី នៅព្រៃរនាម ចម្ងាយ៨០០ម៉ែត្រ ក៏បានប្រទះ ឃើញសាកសព មនុស្ស ម្នាក់មិនស្គាល់អត្តសញ្ញាណ ដេកស្លាប់ ដោយមិនដឹង មូលហេតុ ដោយរូបគាត់ បានរាយការណ៍ ប្រាប់សមត្ថកិច្ច ។

លោកឧត្តមសេនីយ៍បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញ នគរបាលស្រុក បានសហការ ជាមួយប៉ុស្តិ៍នគរបាល បានចុះមកដល់កន្លែង កើតហេតុ ដើម្បីធ្វើការ ស្រាវជ្រាវ ពិនិត្យកន្លែង កើតហេតុ បានរកឃើញមនុស្ស ប្រុសម្នាក់ មិនទាន់ស្គាល់ អត្តសញ្ញាណ អាយុប្រហែលជា៤០ឆ្នាំ ពាក់អាវដៃវែង ខោពណ៌គគីរ ត្រឹមជង្គង់ បានដេកស្លាប់ នៅក្នុងព្រៃរនាម ចម្ងាយប្រហែលជា២៥ ម៉ែត្រ ខាងលើចម្ងាយ ៨០០ម៉ែត្រ ខាងលិចស្ពានមាត់ឃ្មង់ ក្នុងភូមិសាស្រ្តភូមិ ទួលវិហារ ឃុំទីរោទី២ ។

សាកសពមានស្លាកស្នាម របួសជាច្រើនកន្លែង នៅផ្នែកក្បាល និងមានដាមស្នា ជើងនៅដង ផ្លូវពាក់ព័ន្ធ និង ផ្លូវទៅកាន់ ទៅកាន់សាក សពផងដែរ ។

លោកឧត្តមសេនីយ៍ បានសន្និដ្ឋានថា ជាករណីឃាតកម្មកនេះ អាចនៅ កន្លែងផ្សេង ហើយដឹកយកសពទៅទម្លាក់ចោល នៅទីនោះ ។

បច្ចុប្បន្ន កម្លាំងជំនាញ កំពុងឈរជើងការនៅទីកន្លែង ជំនាញការិយាល័យ បច្ចេកទេសវិទ្យាសាស្រ្ត នគរបាលខេត្តត្បូងឃ្មុំ ធ្វើកោសល្យវិច្ច័យ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម