នារី​វ័យក្មេង ​រូប​ស្រស់​​ម្នាក់ មិន​ដឹង​មាន ​វិបត្តិ​អ្វី សម្រេចចិត្ត​ចង​.​ក​ ស្លាប់​ចោល​ ឪពុក​ម្តាយ

 
 

ខេត្តកណ្តាល ៖ នារី​រូប​ស្រស់​ម្នាក់​ បាន​សម្រេចចិត្ត​ចង​.​ក ​ធ្វើ​អត្តឃាត ដោយ​មិនដឹង​មូលហេតុ ​ពិតប្រាកដ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង ​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ មិថុនា ២០១៥ ស្ថិត​នៅ​លើ​ផ្ទះ​នារី​រង​គ្រោះ​ក្នុងភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​ហុ​ក ស្រី​ណា​ង អាយុ​២០​ឆ្នាំ មាន​ឪពុក​ឈ្មោះ​តិច ហុ​ក អាយុ​៦០​ឆ្នាំ និង​ម្តាយ​ឈ្មោះ​សាក់ រ៉ុ​ម អាយុ​៥៣​ឆ្នាំ ជា​អ្នកលក់​គ្រឿងសំណង់​នៅ​ភ​ភូមិ​-​ឃុំ​ខាងលើ ។

ករណី​នេះ​ត្រូវ​ក្រុម​គ្រួសារ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា រយៈពេល​២-៣​ថ្ងៃនេះ កូនស្រី (​នារី​រង​គ្រោះ​) គាត់​មាន​អាការ​ចេះ​តែ​ឈឺ​ក្បាល វិលមុខ ព្រោះ​មាន​វិបត្តិ​បន្តិចបន្តួច ។ ហើយ​នៅ​ថ្ងៃ​កើតហេតុ ពួក​គាត់​ជា​ឪពុក​ម្តាយ​កំពុង​នៅ​ក្រោមផ្ទះ​រៀបចំ​ដាក់​អីវ៉ាន់ ស្រាប់​តែ​បាត់​កូនស្រី​មិនឃើញ ក៏​ឡើង​ទៅ​រក​ក្នុង​បន្ទប់ ក៏​ប្រទះ​ឃើញ​កូនស្រី​ចង​.​ក​នឹង​ខ្សែ​នីឡុង​ជាប់រ​នូ​ក​ផ្ទះ​ស្លាប់​បាត់​ទៅ
ហើយ ។

បន្ទាប់​ពី​នគរបាល​បច្ចេកទេស​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សព​នារី​រង​គ្រោះ​បាន​បញ្ជាក់​ថា នេះ​ជា​ករណី​ចង​.​ក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ពិតប្រាកដ មិន​មាន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះ​ទេ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម