អ្នកបើក រថយន្ត តាក់ស៊ីម៉ែត្រម្នាក់ ត្រូវពលរដ្ឋ ជាង២០០នាក់ នាំគ្នា ឡោមព័ទ្ធ ក្រោយបើកបុកគេ ហើយ មិនព្រម ឈប់សុំទោស (វីដេអូ)

 
 

ភ្នំពេញ៖ នៅវេលាម៉ោង ២០៖៣០នាទី យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះ នៅតាមបណ្តោយ ផ្លូវវេងស្រេង ទល់មុខធនាគារ កាណាឌីយ៉ា មានរថយន្ត តាក់ស៊ីម៉ែត្រ ពណ៌សមួយគ្រឿង បានបើក ប៉ះជាមួយម៉ូតូ ដែលកំពុង ជិះ៣នាក់ប្តី-ប្រពន្ធ និងកូន មិនព្រមឈប់សុំទោសទេ ប៉ុន្តែព្យាយាម បើករថយន្តរត់ មកដល់ ផ្លូវលំទៅដីថ្មី ស្ថិត ក្នុងខណ្ឌមានជ័យ ត្រូវបានប្រជាពលរដ្ឋ ជាង២០០នាក់ នាំគ្នាស្ទាក់ នឹងវៃបណ្តាលឲ្យរថយន្ត បែកកញ្ចក់មុខ ក្រោយ និងអ្នកបើកបររងរបួសផងដែរ។

ភ្នាក់ងាររបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានឲ្យដឹងថា ភ្លាមៗនោះ ខាងមន្ត្រីនគរបាលមូលដ្ឋាន បានជម្លៀស ជនបើករថយន្តបង្កចេញ ជៀសវាងខ្លាចគេ វាយរហូតដល់ស្លាប់៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម