ក្រុមចោរប្លន់៤នាក់ ភ្ជង់យកម៉ូតូ MSX មួយគ្រឿង ពីនារី២នាក់ នៅខណ្ឌ ចំការមន
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៤នាក់ បានធ្វើសកម្មភាព ភ្ជង់ទៅលើនារី២នាក់ ហើយប្លន់យកម៉ូតូ មួយគ្រឿងម៉ាក MSX កាលពីវេលាម៉ោង ២៖១០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅ តាមផ្លូវ ព្រះនរោត្តម ជិតភូមិគ្រឹះ ថៅកែស្រាបៀរ Tiger ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះ ក្នុងអំពើប្លន់ប្រដាប់អាវុធខាងលើនេះ បាននិយាយថា មុនពេលកើតហេតុ ខ្លួនមិនមិត្តភក្តិម្នាក់ទៀត បាននាំគ្នាចេញ មកពីហូបអី នៅម្តុំគីរីរម្យ ហើយត្រឡប់ទៅផ្ទះវិញ លុះមកដល់ ចំណុចកើតហេតុ ក៏លេចមុខ ជនសង្ស័យ ជាក្រុមចោរ ប្លន់ចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿង មួយគ្រឿងម៉ាក Dukពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ 1CU-8847 និងមួយគ្រឿងម៉ាក ស៊ុយស៊ូគីឡេត មកធ្វើសកម្មភាពភ្ជង់ពួកគេទាំង២នាក់ រួចហើយប្លន់ យកម៉ូតូ ជិះគេចខ្លួន សំដៅទៅស្ពានអាកាស ក្បាលថ្នល់បាត់ទៅ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ទន្លេបាសាក់ ឲ្យជួយតាម ចាប់ក្រុមចោរ ត្រឡប់មកវិញផងដែរ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!