អនុវត្តដីការ របស់តុលាការ ចាប់ឃុំខ្លួន ស្រ្តីជាគ្រូបញ្ជាន់រូបម្នាក់ ពីបទរំលោភ សេចក្តីទុកចិត្ត

 
 

ក្រចេះ ៖ តុលាការសម្រេច ឃុំខ្លួនស្រ្តីម្នាក់ ពីបទរំលោភសេចក្តី ទុកចិត្តនៅពន្ឋនាគារ ខេត្ត កាលពីថ្ងៃទី២៧ ខែមិនា បន្ទាប់ពីមានជម្លោះប្តឹងប្តល់គ្នា ជាមួយនិងដើមបណ្តឹងក្នុង រឿងទិញលក់ដី មួយកន្លែងទំហំ៤ហិកតា តម្លៃ១ម៉ឺន ដុល្លារ នៅក្នុងឃុំ២ធ្នូ ស្រុកស្នួល។

ការឃុំខ្លួនលើស្រ្តីជា កូនបណ្តឹងនៅពន្ឋនាគារ គឺបានធ្វើឡើង ក្រោយពីស្រ្តីជាកូន បណ្តឹងត្រូវបានដើម បណ្តឹង បានប្តឹងមកតុលាការអស់រយះពេលជាច្រើនខែ លើករណីទិញ លក់ដីមួយកន្លែងទំហំ៤ហិកតា នៅចំនុចការបី ក្នុងឃុំ២ធ្នូ ស្រុកស្នួល ដោយមានកិច្ចសន្យា ព្រមព្រាងផ្តិតមេដៃ និងផ្តល់ប្លង់ឲ្យគ្នា ទៅវិញទៅមក តែក្រោយ មក ស្រ្តីជាកូនបណ្តឹងរូបនេះ មិនព្រមកាត់ឈ្មោះឲ្យទៅស្រ្តីជាអ្នកទិញ បែជាបង្វែររឿងមកប្តឹងអាជ្ញាធរមូលដ្ឋានថា ខ្លួនបានជ្រុះ បាត់ប្លង់និង សាលកប័ត្រដី។

ស្រ្តីជាប់ចោទឈ្មោះ ពិន ខាន់ណារា អាយុ៣៦ឆ្នាំ មុខរបរជាគ្រូបញ្ជាន់រូប មានស្រុកកំណើត នៅភូមិលេខ២ ឃុំគងជ័យ ស្រុកអូររាំងឱ ខេត្ត ត្បូងឃ្មុំ និងត្រូវនគរបាលព្រហ្មទណ្ឌ ខេត្តចាប់ខ្លួន បាននៅថ្ងៃទី២៦ មិថុនា តាម ដីការ បង្គាប់ឲ្យចាប់ខ្លួនដែលចេញដោយលោក ស្រី គឹម សុគន្ឋា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ពីបទ រំលោភ លើសេចក្តីទុកចិត្ត។

បន្ទាប់ពីមានការចាប់ខ្លួនបានមួយថ្ងៃ ស្រ្តីជាប់ចោទត្រូវបាននាំមកឃុំខ្លួននៅពន្ឋនា គារខេត្តនៅថ្ងៃទី២៧ ខែមិថុនា។ កាលពីពាក់កណ្តាលខែកុម្ភះស្រ្តីជាប់ចោទត្រូវបានតុលា ការឃុំខ្លួននៅពន្ឋនាគារ ម្តងរួចទៅហើយ ពីបទរំលោភសេចក្តីទុកចិត្ត តែត្រូវបានដោះលែងវិញបន្ទាប់ពីមាន ការធានាឲ្យ នៅក្រៅឃុំរបស់មេធាវី។

យ៉ាងណាក៏ដោយក្រោយពីមានដីការបង្គាប់ឲ្យចូលខ្លួនជាច្រើនលើកច្រើនសារ របស់ តុលារ តែស្រ្តីរូបនេះបាន គេចវេស និងត្រូវបានតុលាការធ្វើសវនាការកាត់ទោសកំបាំងមុខ រហូតឈានឲ្យ មានដីការចាប់ខ្លួន។

បើតាមការឲ្យដឹងពីស្រ្តីឈ្មោះ លី វ៉ាន់នី អាយុ៤១ឆ្នាំ បានឲ្យដឹងថា កាលពីឆ្នាំ២០១៤ គាត់បាន សម្រេចទិញ ដី ចម្ការ និងដីលំនៅឋានពីស្រ្តីឈ្មោះ ពិន ខាន់ណារា អាយុ៣៥ឆ្នាំ ដែលមានទំហំ ៤ហិកតា ក្នុងតម្លៃ១ ម៉ឺនដុល្លារ។ ហើយដោយ សំអាងថា រូបគាត់និងស្ត្រីជា ចុងបណ្តឹងជាមនុស្សស្គាល់រាប់ អានគ្នាជាច្រើនឆ្នាំ មកហើយនោះ ការទិញ លក់ដី របស់ពួក គាត់ គឺមានតេកិច្ចសន្យារវាងអ្នកលក់ និងអ្នកទិញ និងមានសាក្សី ដឹងលឺតែប៉ុណ្ណោះ គឺមិន បានមកដល់អាជ្ញាធរនោះទេ។ ហើយបន្ទាប់ពីប្រគល់លុយ និងទទួលប្លង់ និងសលកប័ត្រ រួចមក ស្រ្តីចុង ចោទ ជាម្ចាស់ដី មិនព្រមទៅកាន់ឈ្មោះឲ្យទៅគាត់ទេ បែជាទៅប្តឹងអាជ្ញាធរ ថាខ្លួនបានបាត់ប្លង់ និងសាលកប័ត្រ ទៅវិញ និងក៏បានជម្រុញឲ្យអាជ្ញាធរបន្តបណ្តឹងខ្លួនមក កាន់តុលាការ។

ស្រ្តីឈ្មោះ លី វ៉ាន់នី បានឲ្យដឹងទៀតថា បន្ទាប់ពីស្រ្តីរូបនេះមិនព្រមកាត់ឈ្មោះឲ្យ ទៅគាត់ គាត់ក៏បានធ្វើ បណ្តឹងមកកាន់តុលាការកាលពីចុងខែតុលា ឆ្នាំ២០១៤ ដើម្បីដោះ ស្រាយបន្ត។

មន្រ្តីសាលាដំបូងខេត្តបាឲ្យដឹងដែរថា ក្រោយពីមានពាក្យបណ្តឹងរួចមក តុលាការបាន កោះហៅស្រ្តីឈ្មោះ ពិន ខាន់ណារា ឲ្យចូលមកបំភ្លឺលើបណ្តឹងរបស់ដើមជាបន្តបន្ទាប់ តែស្រ្តីរូបនេះ មិនព្រមចូលខ្លួន បានត្រឹមតែឲ្យ មេធាវីមកជំនួស។ ហើយក្រោយពីសំណុំរឿង នេះរុញ ដល់ចៅក្រមដោយផ្អែកលើឯកសារគ្រប់គ្រាន់ស្រ្តីឈ្មោះ ពិន ខាន់ណារា ទើបតុលា ការចេញដីការសម្រេចឲ្យចាប់ខ្លួន ពីបទរំលោភសេចក្តីទុកចិត្ត៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម