កាមរីឆ្លាមបុក ដើមអំពិលរបួស ធ្ងន់-ស្រាល ៥នាក់នៅ ស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ ៖ រថយន្តកាមរីឆ្លាម មួយគ្រឿងបានបុក ដើមអំពិលកាលពី វេលាម៉ោង៣ និង៣៥នាទីរសៀល ថ្ងៃទី២៩ មិថុនា ២០១៥ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥៥-៥៦ ក្នុងភូមិសាស្ត្រភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឱ្យរងរបួស ធ្ងន់ស្រាល៥នាក់ និងរថយន្តខូចខាត ស្ទើរតែស្រុង ។
សមត្ថកិច្ចដែល បានទៅដល់កន្លែង កើតហេតុបានឱ្យដឹងថា រថយន្តដែលបុក ដើមអំពិលនោះ ម៉ាកកាមរីឆ្លាម ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2U-2516 អ្នកបើកឈ្មោះឆាយ សុធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយនៅក្នុងរថយន្តនោះ មានជិះគ្នា៥នាក់ ។
សមត្ថកិច្ចបន្តថា ជនរងទាំង៥នាក់ មាន ១-ឈ្មោះឆាយ សុធារ៉ា (អ្នកបើកបរ) របួសធ្ងន់ ត្រូវបានបញ្ជូន មកសង្គ្រោះនៅរាជធានីភ្នំពេញ, ២-ឈ្មោះឡេង មករា ភេទស្រី អាយុ១៨ឆ្នាំ របួសស្រាល រស់នៅម្តុំបឹងត្របែក រាជធានីភ្នំពេញ, ៣-ឈ្មោះឡាយ សេងគៀង ភេទស្រី អាយុ១៩ឆ្នាំ របួសស្រាល រស់នៅម្តុំបឹងត្របែក រាជធានីភ្នំពេញ, ៤-ឈ្មោះពេជ្រ ច័ន្ទផានិត ភេទស្រី អាយុ២០ឆ្នាំ របួសធ្ងន់ រស់នៅភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម និង៥-ឈ្មោះពៅ លីន ភេទស្រី អាយុ២៥ឆ្នាំ របួសស្រាល រស់នៅភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ប្រភពបានឱ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តនេះធ្វើ ដំណើរពីកើតទៅលិច លុះមកដល់ ចំណុចកើតហេតុខាងលើបានរេចង្កូត ទៅបុកដើមអំពិលបណ្តាលឱ្យ រថយន្តក្រឡាប់ខូចខាតធ្ងន់ធ្ងរ ចំណែកមនុស្សនៅក្នុងរថយន្តទាំងអស់ សុទ្ធតែរងរបួស ។ បច្ចុប្បន្នរថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋានស្រុកសំរោងទងដើម្បី ដោះស្រាយតាមច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!