សង្ស័យ​តូច​ចិត្ត​ប្រពន្ធ​មិន​ ព្រម​រួម​ ដំណេក បុរស​ម្នាក់​ គិត​ខ្លី​ចង​.​ក​ សម្លាប់​ខ្លួន

 
 

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​រៀប​ការ​ទើបតែ​បាន​បី​ខែ សង្ស័យ​ខឹង​ប្រពន្ធ​ មិន​ព្រម​រួម ដំណេក ក៏​គិត​ខ្លី​ បាន​ដាច់​ចិត្ត​សម្លាប់​ខ្លួន​ ដោយ​យក​ខ្សែ​គោ​ ចង​.​ក​នៅ​លើ​ ដើម​អាកា​ស្យា​ខាង ក្រោយ​ផ្ទះ​ស្លាប់​ បាត់បង់​ជីវិត​ យ៉ាង​អាណោច​អា​ធ​ម័ ។ ហេតុការណ៍​ ភ្ញាក់ផ្អើល​នេះ​បាន​កើត ឡើង​កាល ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៨ មិថុនា ២០១៥​ ស្ថិត​ក្នុងភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ ស្វាយ​ទាប ខេត្ត​ស្វាយរៀង ។

យោង​តាម​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ទាប​បានឱ្យ​ដឹង​ថា បុរស​គិត​ ខ្លី​មានឈ្មោះ​ ប្រាក់ មក​រា អាយុ​២០​ឆ្នាំ មុខរបរ​កសិករ មាន​ប្រពន្ធ​ ឈ្មោះ​ម៉​ន ស្រី​សរ អាយុ​២៤​ឆ្នាំ មុខរបរ​កម្ម ការិនី​រោងចក្រ មាន​ទីលំ នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ដោយ​អ្នក​ទាំង​ពីរ​ ទើបតែ​រៀប​ការ​ បាន​រយៈ ពេល​៣​ខែ​ប៉ុណ្ណោះ ។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ម៉​ន ស្រី​សរ បាន​ប្រាប់​សមត្ថកិច្ច​ នគ​បាល​ថា នៅ​យប់​ មុន​ថ្ងៃ​ កើតហេតុ​ ប្តី​គាត់​បាន​ទៅ​ចូលរួម​ ពិធី​មង្គលការ​ របស់​​អ្នក​ភូមិ​ រហូត​ដល់​​​ម៉ោង​ ៧​យប់​ទើប​ ត្រឡប់​មក​វិញ និង​បាន​ពិសា​រ បាយ​ជា មួយ​ក្រុម​គ្រួសារ ។ បន្ទាប់​ពី​ឡើង​ ដេក​​លើ​ផ្ទះ ប្ដី​ក៏​បាន​ ខ្សិ​ប​ដាក់​ត្រចៀក​ ថា​(​បង​ចង់​) ប៉ុន្តែ​រូប​ គាត់​(​ប្រពន្ធ​)​បាន​ប្រាប់​ថា អូន​មិន​ស្រួល ខ្លួន​ទេ ណាមួយ​មាន​ ផ្ទៃពោះ​បី​ខែ​ហើយ ។ ក្រោយមក​ ស្រាប់ តែ​ប្តី​បាន​ឆ្លើយ​ តប​ថា អូន​ឯង​ មិន​ស្រលាញ់​​បង​ ទេ​អី ហើយ​រូប​គាត់​ បាន​និយាយ​ថា បើ​មិន​ស្រលាញ់​ នោះ​រៀប​ការ​ រួមរស់​ជាមួយ​ គ្នា​ធ្វើ​អ្វី ។ មួយ​សន្ទុះ​ក្រោយមក​ ប្តី​គាត់​ក៏​ចុះ ពីលើផ្ទះ​មិន​ហា​ ស្ដី​មួយ​ម៉ាត់​ សង្ស័យ​ ខឹង​រូប​គាត់​ជា​ប្រពន្ធ ។

លុះ​ព្រឹក​ឡើង ម៉ោង​៦ ថ្ងៃ​ទី​២៨ មិថុនា ២០១៥ ក៏​មានការ​ភ្ញាក់ផ្អើល​ពី​ ប្រជាពលរដ្ឋ​ក្នុង ភូមិ​ប្រទះ​ ឃើញ​​​ប្តី​របស់​នាង​បាន​ចង​.​ក​សម្លាប់​ ខ្លួន​ក្រោម​ដើម​ អាកា​ស្យា​របា​ត់ ទៅ​ហើយ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំបួរ និង​នគ​បាល​ ជំនាញ​ខេត្ត​ ក៏​មក​ ពិនិត្យ​ស្លាកស្នាម​សាកសព និង​នៅ​ជាប់​ ខ្លួន​ដោយ​ បន្សល់​ទុក​នូវ​ សំបុត្រ​មួយ​ច្បាប់ ដែល​មាន​ន័យ​ថា (​ខ្ញុំបាទ​ ឈ្មោះ​ប្រាក់ មក​រា ជួន​ចំពោះ​អូន ស ក្នុង​បេះ​ដួង​បង សូម​ឱ្យ​អូន​រស់នៅ​ បាន​សេចក្តីសុខ​ចុះ បង​ លា​ហើយ​ ណា​អូន​សំលាញ់​) ។

បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​ថា មិន​មាន​ស្លាកស្នាម​អ្វី​ជា​អំពើ​ឃា​ដ​កម្ម សមត្ថកិច្ច​ក៏​ សន្និដ្ឋាន​ថា​ជា​ ការ​ធ្វើ​អត្តឃាត​ ហើយ​​បាន​ ប្រគល់​សាកសព​ ទៅ​ឲ្យ​ក្រុម​គ្រួសារ​ យក​ធ្វើបុណ្យ​ តាម​ប្រពៃណី ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម