អាង​ខ្នង​ផ្កាយ​៣ បើក​រថយន្ត​បុក​គេ​ហើយ ​​​ទារ​ឱ្យ​គេ​សងទៀត

 
 

ខេត្ត​ព្រះ​សីហ​នុ ៖ ឈ្មោះ​លោក​ឧត្តមសេនីយ៍ឯក​យោធា ​មួយ​រូប​ត្រូវ​បាន​ស្ត្រី​ម្នាក់​យក​មក​ អួតអាង​នៅ​កណ្តាល​ទីប្រជុំជន​ បន្ទាប់​ពី​រថយន្ត​របស់​ស្ត្រី​រូប​នោះ ​បាន​បុក​គ្នា​ជាមួយរថយន្ត​មួយ​គ្រឿង ​ផ្សេង​ទៀត​នៅ​ចំ​ណុច​ផ្លូវបំបែក​សួនច្បារ​អតីត​ម​ហោ​ស្រព ស្ថិត​ក្នុងភូមិ​២ ​សង្កាត់​លេខ​២ ​ក្រុងព្រះសីហនុ​ កាលពី​វេលា​ម៉ោង​១១​ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ​មិថុនា ​​២០១៥​។

​ជុំវិញ​ករណី​នេះ​សមត្ថកិច្ច​ចរាចរ​ណ៍បានឱ្យ​ដឹង​ថា ពុំ​បាន​ធ្វើ​របាយ​ការ​ណ៍​នោះ​ទេ ប៉ុន្តែ​បើ​ទោះបីជា​សមត្ថកិច្ច​ពុំ​បាន​បង្ហាញ​ពីរ​បាយ​ការ​ណ៍ យ៉ាងណា​ក៏​ដោយ យោង​តាម​ប្រភព ​ពី​កូន​មន្ត្រី​ប៉ូ​លិ​សបាន​លួច​បង្ហើប​ថា ករណី​គ្រោះថ្នាក់​ ចរាចរ​ណ៏​នេះ​បង្ក​ឡើង ​ដោយ​រថយន្ត​មួយ​គ្រឿង​ ម៉ាក​មី​តស៊ុ ​យ​ប៊ី​ស៊ី​ដ្រា​យ​ស្តុ​ន ព​ណ៌ស គ្មាន​ស្លាក​លេខ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បើកបរ ​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ ហាក់​ ស៊ី​ថា ​​អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ទួល​ស្វាយ ព្រៃ​២ ខ​ណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ​ បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​កំពុង​ធ្វើ​ដំណើរ​ពីមុខ​ម៉ាកឡិច​ ស៊ីស ព​ណ៌ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q9142 ​​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​ហើយ​បានស្រែក​ឡូឡា​នៅ​កន្លែង​កើតហេតុ​ថា ​ខ្លួន​គាត់​ស្គាល់​អ្នកធំ ជា​មន្ត្រី​យោធា​ថ្នាក់​ផ្កាយ​៣ និង​ជា​ថៅកែ​សណ្ឋាគារ​នៅ​ក្រុងព្រះសីហនុ រូប​គាត់​មិន​ខ្លាច​នរ​ណា​ ជា​ដាច់ខាត ហើយ​គ្មាន​ន​រណា​ម្នាក់​អាច​ធ្វើ​អ្វី​គាត់​បាន​នោះ​ទេ​។

ក្នុង​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ ចរាចរ​ណ៍​នេះ​ពុំ​បណ្តាល​ ឱ្យរង​គ្រោះ​ដល់​ មនុស្ស​ ឬខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ តែ​ដោយ សារ​តែ​អាងខ្នង អាង​សែ ​ទើប​រឿង​នេះ​មិន​អាច​បញ្ចប់​បាន​ គឺ​រង់​ចាំ​បញ្ជូន​ទៅ​កាន់​តុលាការ​ជា​អ្នក​សម្រេច​។

​ទាក់ទិន​ទៅ​នឹង​ករណី​នេះ​​​ដែរ អ្នក​ឃើញ​ហេតុ​ការ​ណ៍ ​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ទៅ​នឹង​ទ​ង្វើ​របស់​ ស្ត្រី​ជិះ​រថយន្ត​ម៉ា​កមីត​ស៊ុ​យ​ប៊ី​ស៊ី​ដ្រា​យ​ស្តុ​ន ព​ណ៌ស គ្មាន​ស្លាក​លេខ​នោះ​យ៉ាង​ខ្លាំង​ ព្រោះតែ​បើក​បុក​រថយន្ត​គេ​ហើយ​ទាមទារឱ្យ​គេ​សង​ទៀត​ផង មិន​ត្រឹមតែ​ប៉ុណ្ណោះ​យកឈ្មោះ​ឯកឧត្តម​នេះ ​ឯកឧត្តម​នោះ​មក​អួតអាង​នៅ​កណ្តាល​ទីប្រជុំជន គំរាម​គួ​ភាគី​ម្ខាង​ទៀត ខ​ណៈពេល​ឯកឧត្តម ​ដែល​ត្រូវ​គេ យកឈ្មោះ​មក​អួតអាង​ពុំ​បានដឹង​រឿង​អ្វី​ ទាំងអស់​។

​ដោយឡែក លោក​ឧត្តមសេនីយ៍ឯក​យោធា ​ដែល​ត្រូវ​គេ​យកឈ្មោះ​ប្រើប្រាស់​បាន​ធ្វើការ​ បដិសេធ​​ភ្លាម​ៗ​ក្រោយ​ទទួលដំណឹង​ថា ​មាន​គេ​យកឈ្មោះ​ របស់​លោក​ទៅ​អួតអាង​តាម​ទី​សារ​ធារ​ណៈ ដោយ​លោក​ឧត្តម​សេនីយ៍​បញ្ជា​ក់ថា ស្ត្រី​រូប​នោះ​ គឺ​រូប​គាត់​បាន​ស្គាល់ គ្នា​មែន ប៉ុន្តែ​ពុំ​មាន​អ្វី​ពាក់​ព័​ន្ធ​នោះ​ទេ អ្នក​ណា​សាង​ អ្នក​នោះ​ទទួល ទុក​ឱ្យ​ច្បាប់​ជា​អ្នក​កំណត់​ថា​ អ្នក​ណា​ខុស អ្នក​ណា​ត្រូវ មិន​អាច​ធ្វើ​អ្វី​រំលោភច្បាប់​បាន​ទេ​៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម