ជនសង្ស័យ៣នាក់ ក្នុងចំណោម៤នាក់ ជំនាញខាងឆក់ទូរស័ព្ទដៃ និងកាបូបលុយត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាន
ខេត្តសៀមរាប ៖ ជនសង្ស័យជំនាញ ខាងឆក់ទូរស័ព្ទដៃ និងកាបូបលុយ៣នាក់ក្នុងចំណោម៤នាក់ ត្រូវបានសមត្ថ កិច្ចចម្រុះចាប់ខ្លួន បានជាបន្តបន្ទាប់ ក្រោយពីឆក់ទូរស័ព្ទដៃ១គ្រឿងកាលពីវេលាម៉ោង១ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៨ មិថុនា ២០១៥ នៅចំណុចមុខខារ៉ាអូខេនាងពួន ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោកអនុសេនីយឯកនួន សក្ក័ចំរើនរិទ្ធិ អធិការរងទទួលបន្ទុក បទល្មើសព្រហ្មទណ្ឌ នគរបាលក្រុងសៀមរាបបានឱ្យដឹង នៅថ្ងៃទី២៨ មិថុនា នេះថា បន្ទាប់ពីមានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាល ក្រុងបានសហការជាមួយកម្លាំងជំនាញមានដូចជា កម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល និងនគរបាលប៉ុស្តិ៍ ធ្វើការដេញតាម ពួនស្ទាក់ រហូតធ្វើការឃាត់ខ្លួន បានជនសង្ស័យចំនួន៣នាក់នៅចំនុចផ្លូវលំ ក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ពេលនោះ ជនសង្ស័យម្នាក់ក៏ផ្តួលម៉ូតូចោលរត់ចូលព្រៃបាត់ ។ បន្ទាប់ពីចាប់ខ្លួនបានភ្លាមៗ កម្លាំងជំនាញក៏បានបញ្ជូនជនសង្ស័យ មកកាន់អធិការក្រុងដើម្បីសួរនាំបន្ត ។
លោកបន្តថា ជនសង្ស័យទាំង៣នាក់មាន ទី១-ឈ្មោះហេង តូ ហៅហ្វីណូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិត មានស្រុកកំណើត នៅភ្នំពេញ (ជាអ្នកបើកម៉ូតូ និងធ្វើសកម្មភាពផ្ទាល់) ទី២-ឈ្មោះចេក ចាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងក្រុងសៀមរាប (ជាម្ចាស់ម៉ូតូដែលអង្គុយពីក្រោយ) ទី៣-ឈ្មោះសៀង សាខួច ភេទប្រុស អង្គុយកណ្តាល បានគេចខ្លួនបាត់ និងទី៤-ឈ្មោះចេក ចៀវ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងក្រុងសៀមរាប ជាបងប្អូនបង្កើតជាមួយឈ្មោះចេក ចាន់ ។
លោកអធិការរងបន្តទៀតថា ពួកគេទាំង៣នាក់បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ សៀមរាប 1E-6458 ធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃពីជនរងគ្រោះឈ្មោះឌុល យ៉េត ភេទស្រី អាយុ១៨ឆ្នាំ និងមិត្តភក្តិម្នាក់ទៀតឈ្មោះសុខ ដាឡែន ភេទស្រីអាយុ១៩ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេនាងពួន ខណៈកំពុងជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ស លាយខៀវ គ្មានស្លាកលេខ ចេញពីធ្វើការ ក៏ត្រូវជនសង្ស័យឆក់យកទូរស័ព្ទដៃ ម៉ាកសាំសុង ហ្គាឡាក់ស៊ី ដូស្ស ស៊ីមពីរ ពណ៌ស ១គ្រឿង ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ៣នាក់ ក្នុងចំណោម៤នាក់នោះ សមត្ថកិច្ចធ្វើការដកហូតបានពីជនសង្ស័យនៅក្នុងបន្ទប់ឈ្មោះចេក ចៀវ រួមមាន ម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1B-1501 និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ សៀមរាប 1E-6458 របស់ឈ្មោះចេក ចាន់, រានកង់, កង់ម៉ូតូដោះលាក់ទុកចំនួន២ ព្រមទាំងសម្ភារមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ចំណែកទូរស័ព្ទត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្ចាស់ដើមវិញ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!