ក្រុមហ៊ុន LG បង្ហាញ ផលិតផលថ្មី សំរាប់អតិថិជ ននៅក្នុង កម្មវិធី LG VIP Night 2015
ភ្នំពេញ៖ កាលពី ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៥ នេះ ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear ដែលជា ក្រុមហ៊ុនដៃគូ យុទ្ធសាស្រ្ត តែមួយគត់ នៅក្នុង ប្រទេសកម្ពុជា បានរៀបចំ កម្មវិធីជួបជុំ អ្នកតំណាងចែកចាយ លក់ ផលិតផល LG នៅទូទាំង ប្រទេសកម្ពុជា (LG VIP Night) ដែលជាកម្មវិធី ដ៏ធំមួយរបស់ ក្រុមហ៊ុន LG Electronics ក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញ ពីផលិតផលថ្មីៗ សំរាប់ឆ្នាំ 2015-2016 ទាំងអស់ របស់ខ្លួន ដែលមានដូចជា ទូរសព្ទ ដៃ ទូរទស្សន៍ ម៉ាស៊ីន បោកគក់ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ផលិតផល សំរាប់ អាជីវកម្មធំៗ ដូចជា ទូរទស្សន៍សំរាប់ សណ្ឋាគារ (Hotel TV) និង ប្រព័ន្ធម៉ាស៊ីនត្រជាក់ Multi V IV ។
ផលិតផលស្នូល ក្នុងការដាក់តាំងពិពរណ៍នៅ LG VIP Night របស់ ក្រុមហ៊ុន LG Electronics គឺទូរទស្សន៍ UHD អេក្រង់ 98 អ៊ីង ដែលមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា, 84 អ៊ីង, 65 អ៊ីង និង OLED TV ដែលមានទាំង អេក្រង់កោង និងត្រង់ ដែលល្អផ្តាច់គេ ស្តើងជាងគេ ផ្តល់នូវបទពិសោធន៍ សំរាប់ការទស្សនា ដ៏អស្ចារ្យ និងល្អឥតខ្ចោះ។ អ្នកចូលរួមទាំងអស់នៅ ក្នុងកម្មវិធីនេះ គឺទទួលបាន ការណែនាំ ទូរទស្សន៍ស៊េរីថ្មីទំនើបៗ ប្រភេទ UHD (Ultra HD) និង OLED ដែលបង្ហាញពី ភាពស៊ីជម្រៅនៃ ពណ៌កាន់ តែច្រើន (Color Prime) រូបភាពកាន់ តែច្បាស់ និងរស់រវើក ពិតៗ ។
ទូរទស្សន៍ UHD អេក្រង់ 98 អ៊ីង 85 អ៊ីុង និង ៦៥ អ៊ីង ដែលមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា
ដើម្បីផ្តល់នូវភាពងាយស្រួលនៅក្នុងការរស់នៅប្រចាំថ្ងៃ ក្នុងកម្មវិធី LG VIP Night ក៏បានដាក់ បង្ហាញនូវផលិតផល សំរាប់ប្រើប្រាស់ ក្នុងគេហដ្ឋាន និងសំភារៈផ្ទះបាយ ដ៏ឆ្លាតវៃ ជាច្រើន ដែលរួម មានប្រពន្ធ័លាងសម្អាត TurboShot ដែលជា បច្ចេកវិទ្យា អភិវឌ្ឍន៍ថ្មី សំរាប់ម៉ាស៊ីន បោកគក់ ដែលអាចកាត់ បន្ថយរយៈពេល នៃការបោកគក់ តែសមត្ថភាពលាងជម្រះ កាន់តែល្អប្រសើរ។
ម៉ាស៊ីនបោកគក់ LG
ក្រុមហ៊ុន LG ក៏បានបង្ហាញនូវទូរទឹកកកស៊េរីថ្មីៗ ដែលមាន សមត្ថភាពក្នុង ការកំចាត់ក្លិន និងសំលាប់មេរោគ បាន យ៉ាងល្អ ហើយក៏មានការ រចនាទ្វារបែប Door in Door ដែលអាចសន្សំ សំចៃអគ្គិសនីទ្វេដង។ ម៉ាស៊ីនត្រជាក់ ស៊េរីថ្មី របស់ LG ក៏បានបំពាក់នូវបច្ចេកវិទ្យា Skin Care ដែលមាន អនុភាពខ្ពស់ក្នុងការបង្កើន នូវសំណើមដល់ស្បែក, មុខងារ Fresh & Dry ដែលអាចកំចាត់ សំណើម នៅក្នុងបន្ទប់បាន ជាពិសេស នៅរដូវវស្សា និងបច្ចេកវិទ្យា ដេញ មូសថ្មី ដែលបាន បំពាក់នៅក្នុង ម៉ាស៊ីនត្រជាក់របស់ LG និងការសន្សំសំចៃ អគ្គិសនីបាន រហូតទៅដល់ 65% ។
ជាមួយគ្នានេះផងដែលនៅក្នុង LG VIP Night ក៏បានបង្ហាញនៅ ការមក ដល់ថ្មីបំផុត របស់ LG G4 នៅក្នុងប្រទេស កម្ពុជាផងដែល។ LG G4 នេះជាបច្ចេកវិទ្យា ទូរសព្ទ ចុងក្រោយ គេបង្អស់របស់ LG នាពេលបច្ចុប្បន្ន ហើយ LG G4 នេះជាប្រភេទ ទូរសព្ទដែលបំពាក់ ដោយ កាមេរ៉ាខាងក្រោយ កម្រិតច្បាស់ល្អ ឥតខ្ចោះដល់ទៅ 16MP និងកាមេរ៉ា ខាងមុខ 8MP ជាមួយ និងមុខងារថត រូបដោយ ប្រើកាយវិការ។ ទូរសព្ទ LG G4 មានអេក្រង់ 5.5 អ៊ីង ប្រភេទ Quad HD IPS Quantum Display ដំបូងគេបង្អស់ ពណ៌អេក្រង់ ច្បាស់ជាងមុន 20% ភ្លឺជាមុន 25% និងដិតជាងមុន 50% ។ ទូរសព្ទស៊េរីថ្មី LG G4 នេះមានពីរ ប្រភេទក្នុងការ ជ្រើសរើស គឺប្រភេទសំបក ខាងក្រោយធ្វើពី លោហៈធាតុ (Metal Diamond Cut) និងសំបកខាង ក្រោយធ្វើពី ស្បែកសុទ្ធ (Genuine Leather)។
ទូរសព្ទ LG ដែលបានដាក់តាំង បង្ហាញនៅក្នុងកម្មវិធី LG VIP Night
តាមប្រសាសន៍របស់ លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន G Gear បានឲ្យដឹងថា “គោលបំណងធំទីមួយ ដែលក្រុមហ៊ុនយើង ធ្វើការរៀបចំកម្មវិធីនេះ គឺជាការជួប ជុំធំបំផុត ប្រចាំឆ្នាំ របស់ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear ជាមួយដៃគូរ អាជីវកម្ម មកពីបណ្តា ខេត្តក្រុង ទូទាំងព្រះរា ជាណា ចក្រកម្ពុជា។ លើសពីនេះទៅទៀត ការ រៀបចំកម្មវិធីនេះ គឺជាការថ្លែងអំណរគុណ ទៅដល់ដៃគូរអាជីវកម្មរបស់ ក្រុមហ៊ុន G Gear ដែលបានចូលរួម គាំទ្រផលិតផល LG អេឡិចត្រួនិច ដែលធ្វើអោយការ លក់របស់ ក្រុមហ៊ុនមានសន្ទុះកើនឡើងគូរអោយ កត់សម្គាល់” ។ ហើយ លោក Bong Soak Kim អគ្គនាយក ក្រុមហ៊ុន LG Electronics ប្រចាំ ព្រះរាជាណា ចក្រកម្ពុជា ក៏បានឲ្យដឹង ផងដែរថា “LG Electronics គឺជាម៉ាកផលិតផល មួយដែល នាំមុខគេ ក្នុង ពិភពលោក ហើយដើម្បីជា ការតបស្នង ត្រលប់ទៅ ដល់សង្គមវិញ ក្រុមហ៊ុន LG តែងតែយក ចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្ម ចំពោះបញ្ហា ប្រឈមក្នុង ពិភពលោក និង ប្រជាពលរដ្ឋ នៅក្នុងតំបន់។
លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន G Gear
តួយ៉ាង ក្រុមហ៊ុន LG Electronics បានជួយឧបត្ថម្ភដល់ សមាគមក្រុម គ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោ នៅ ទឹកប្រាក់ ចំនួន 100,000,000 KRW (ប្រមាណ ជាង 90,000 ដុល្លា) សំរាប់ឆ្នាំ 2015នេះ ក្នុងសកម្មភាព ជួយពិនិត្យ និង ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋនៅ តំបន់ដាច់ ស្រយាល រឺ ប្រជាពលរដ្ឋដែល ពុំមានលទ្ធភាព នៅទូទាំង ប្រទេសកម្ពុជា។ យើងបាន ជួយឧបត្ថម្ភដល់ សមាគមក្រុម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ តាំងពី ឆ្នាំ2014 ដែលឆ្នាំ កន្លងទៅនេះ យើងបានទៅដល់ ប្រជាជន ប្រមាណជាង 20,264 នាក់ ដែលបាន មក ពិនិត្យ និង ព្យាបាល ជំងឺដោយឥតគិតថ្លៃ ៕
ការចូលរួមរបស់ អ្នកលក់បោះដុំ ផលិតផល LG ពីគ្រប់ខេត្តទូទាំង ប្រទេសកម្ពុជា
បញ្ចូលអត្ថបទដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!