សុគន្ធ និសា ដាស់តឿន អ្នកគាំទ្រ កុំឲ្យ រើសអើង មនុស្សសំបុរខ្មៅ?
ភ្នំពេញ៖ ចូលមកដល់ សម័យអ៊ីធើណិត ការចែករំលែក បន្តគ្នាពិតជា លឿនណាស់ ឲ្យតែមាន តារាល្បីណា បង្ហោះអត្ថន័យ ដែលត្រូវចិត្ត ទស្សនិកជន នោះពួកគេ ប្រាកដជាចុច Like និង Share មិនឲ្យ ស្ងាត់នោះទេ។
កាលពីថ្មីៗនេះ កញ្ញា សុគន្ធ និសា បានបង្ហោះរូប របស់កញ្ញា ដែលមានសំបុរខ្មៅ មើលសឹងមិនស្គាល់ មួយសន្លឹក ដែលភ្ជាប់នឹង ពាក្យមួយឃ្លាថា៖ «មនុស្សខ្មៅ ក៏មានបេះដូង មនុស្សខ្មៅ ក៏មានចិត្តស្មោះ ដែរមែនអត់?»
ត្រឹមតែពាក្យមួយឃ្លានេះ បានធ្វើឲ្យមាន អ្នកចូលរួម បញ្ចេញយោបល់ យល់ស្រប រហូតដល់ជិត ៥០០ នាក់ និងមាន អ្នកចែករំលែក រាប់រយនាក់ ផងដែរ ដែលពួកគេ សុទ្ធតែបង្ហាញ ការយល់ស្រប និងគាំទ្រចំពោះ ពាក្យមួយឃ្លានេះ។
តាមប្រភពជិតស្និទ្ធិ របស់កញ្ញា សុគន្ធ និសា បានឲ្យដឹងថា រូបថតមួយ សន្លឺកនេះ ត្រូវបានថត នៅពេលដែល កញ្ញា ថត វីដេអូចម្រៀង និងស្ព៉ត ពាណិជ្ជកម្ម មួយដែលមាន សាច់រឿងតម្រូវ ឲ្យកញ្ញា លាបខ្លួនជា មនុស្សខ្មៅ ហើយត្រូវ មនុស្សប្រុស ដែលខ្លួនស្រលាញ់ បោះបង់ចោល ទៅរកអ្នកថ្មី ដែលមានសាច់ស ស្រស់ស្អាតជាង កញ្ញា បើទោះជា កញ្ញានិសា មានចិត្តល្អ និងស្មោះស្ម័គ្រ ចំពោះគេយ៉ាង ណាក៏ដោយ។
វីដេអូចម្រៀង មួយនេះ គឺចង់បង្ហាញពី ការឈឺចាប់ របស់នារីស្បែកខ្មៅ មួយរូប ហើយនេះ ក៏ជាវីដេអូចម្រៀង នៅក្នុងបទថ្មី របស់កញ្ញា សុគន្ធ និសា ផងដែរ ដែលមាន ចំណងជើងថា៖ «ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងឈឺ ចាប់ជាទម្ងន់» និងកំពុងតែ ទទួលបាន ការចាប់អារម្មណ៍ យ៉ាងខ្លាំងពី ទស្សនិកជន ដោយគ្រាន់តែ បានឃើញ ការផ្សព្វផ្សាយ ត្រឹមតែចំណងជើង នៃបទចម្រៀង ប៉ុណ្ណោះ។
តាមប្រភព ជិតស្និទ្ធិដដែល ក៏បានបញ្ជាក់ថា នៅពេលដែល ត្រូវថតបទចម្រៀង មួយបទនេះ គឺមានការពិបាក ដោយសារតែ ក្រសែភ្នែក របស់អ្នកដទៃ ភាគច្រើន សម្លឹងមកលើ មនុស្សស្បែកខ្មៅម្នាក់ ហាក់បី កញ្ញជាមនុស្ស ចម្លែកម្នាក់អញ្ចឹង ដោយសារពួកគេ ភាគច្រើន មើលមិនស្គាល់ ថាជាកញ្ញា សុគន្ធ និសា ទើបកញ្ញា និសា យល់ពី អារម្មណ៍មនុស្ស ដែលមានសំបុរខ្មៅ បែបនេះ ហើយចង់ផ្ញើរសារ ដល់ទស្សនិកជន កុំឲ្យវាយតម្លៃ មនុស្សទៅតាម ពណ៌សំបុរ។
ចុះប្រិយមិត្ត របស់ខ្មែរឡូតវិញ យល់ស្របដូចកញ្ញា និសា រឺអត់?
ដោយ៖ អេរិច
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!