សុវណ្ណ រ៉ាផា ដាក់ពាក្យប្តឹង សារ៉ា ជុំវិញរឿងជំពាក់លុយ ១៥០ដុល្លារ អត់សង
ភ្នំពេញ៖ បន្ទាប់ពីផ្ទុះជម្លោះ យ៉ាងស្រួចស្រាល រវាងតារាសម្តែង ជើងថ្មី កញ្ញា សុវណ្ណ រ៉ាផា និងប្រធានក្រុម បង្ហាញម៉ូដ Pop Model កញ្ញា សារ៉ា ជុំវិញការ ជំពាក់លុយ ថ្លៃបង្ហាញម៉ូដ ចំនួន១៥០ដុល្លារ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៥ រួចមករហូត មកដល់ពេលនេះ កញ្ញា សុវណ្ណ រ៉ាផា បានសម្រេចចិត្ត ដាក់ពាក្យបណ្តឹង ជាផ្លូវការ ទៅកាន់លោកស្នងការ នគរបាល រាជធានីភ្នំពេញ ដើម្បីចាត់វិធានការ ទៅតាមផ្លូវច្បាប់ ចំពោះតារាម៉ូដែល រូបនេះ ពីបទក្បត់ សេចក្ដីទុកចិត្ត និងបរិហារកេរ្តិ៍ ។
យោងតាមពាក្យបណ្តឹង ដែលគេហទំព័រកម្សាន្ត LookingTODAY ទទួលបានមុននេះបន្តិច បានបញ្ជាក់យ៉ាងច្បាស់ ថា «នាងខ្ញុំឈ្មោះ សុវណ្ណ រ៉ាផា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៨J ផ្លូវជាតិលេខ៤ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរតារាបង្ហាញម៉ូដ សូមប្តឹងពីឈ្មោះ សារ៉ា អាយុ៣០ឆ្នាំ ជាប្រធានក្រុម Pop Model ពីបទរំលោភលើទំនុកចិត្ត និងបរិហារបង្កាច់កេរ្តិ៍ឈ្មោះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥កន្លងទៅ »។
ក្នុងពាក្យបណ្តឹងដែលមានស្នាមមេដៃ របស់កញ្ញា រ៉ាផា ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥នេះបានឲ្យដឹងថា «កាលពីថ្ងៃទី ១០ ខែមេសា ឈ្មោះសារ៉ា ជាប្រធានក្រុម Pop Model បានទំនាក់ទំនងនាងខ្ញុំឲ្យទៅដើរម៉ូដ ក្នុងកម្មវិធីបាល់ទះលើឆ្នេរខ្សាច់ របស់ស្ថានីយទូរទស្សន៍ ហង្សមាស ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី១១ និង១២ ខែមេសា ឆ្នាំ២០១៥ ក្នុងខេត្តកំពង់ចាម និងកម្មវិធីដដែលនេះ នៅខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី១៤-១៦ ខែមេសា ក្នុងតម្លៃ១៥០ដុល្លារ »។
ក្នុងបណ្តឹងដដែលបានបញ្ជាក់ទៀតថា «ពេលនោះនាងខ្ញុំ ក៏បានឯកភាពទៅដើរម៉ូដ រហូតចប់គ្រប់កម្មវិធីទាំងអស់ បន្ទាប់ មកឈ្មោះ សារ៉ា បានសន្យាឲ្យបា្រក់១៥០ដុល្លារ មកឲ្យនាងខ្ញុំ ប៉ុន្តែដល់ថ្ងៃកំណត់ឈ្មោះ សារ៉ា មិនបានបើកប្រាក់ឲ្យ នោះទេ ។ លុះដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ម្តាយនាងខ្ញុំ បានទូរស័ព្ទឈ្មោះ សារ៉ា ដើម្បីសួរនាំប្រាក់ខាងលើ ស្រាប់តែឈ្មោះនេះ បានជេរប្រមាថបង្កាច់កេរ្តិ៍ មកលើម្តាយនាងខ្ញុំធ្ងន់ៗ និងជេរប្រមាថមកលើពូនាងខ្ញុំ គឺលោក សាវិន ភីលីព ថាជាមនុស្សខួរក្បាលឆ្កែ រួចហើយឈ្មោះសារ៉ា ក៏បានបិទទូរស័ព្ទតែម្តង »។
យ៉ាងណាមិញ ក្នុងពាក្យបណ្តឹងនោះ តារាសម្តែង សុវណ្ណ រ៉ាផា មិនបានទាមទារសំណងជំងឺចិត្ត ជាទឹកប្រាក់ប៉ុន្មាន នោះទេពីតារាបង្ហាញម៉ូដ សារ៉ា ពោលគ្រាន់តែឲ្យសមត្ថកិច្ច ជួយបើកការស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការទៅ តាមផ្លូវច្បាប់ប៉ុណ្ណោះ ។
នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ នេះ LookingTODAY ក៏មិនអាចទំនាក់ទំនង ទៅកាន់តារាម៉ូដែល សារ៉ា ដើម្បីបំភ្លឺជុំវិញពាក្យបណ្តឹង លើរូបនាងបានដែរ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!