អាម៉ុចដា ចេញមុខទម្លាយ អាថ៌កំបាំងឈឺចាប់ ជាមូលហេតុដែលនាង លោតទឹកសម្លាប់ខ្លួន
ភ្នំពេញ៖ អតីតតារាសម្តែង អ៊ុំ មន្ថាកាន ហៅអាម៉ុចដា ជាតារាស្រីមួយដួង សម្បូរទៅដោយ រឿងអាស្រួវ ស្នេហាដែល រឿងនេះ បានធ្វើឲ្យបាក់ស្រុត ប្រជាប្រិយភាព ក្នុងវិថីសិល្បៈ រហូតដល់ប្រកាស ផ្តាច់ខ្លួន ពីវិស័យនេះ ដោយគ្មាន ស្តាយស្រណោះ អ្វីឡើយ ។ ក្រោយពីសម្ងំ លាក់ខ្លួន ពួនអាត្មា ពីវិថីសិល្បៈ អស់ពេល ជិត១ឆ្នាំនោះ អាម៉ុចដា បានចេញមុខ ទម្លាយអាថ៌កំបាំង ឈឺចាប់របស់ខ្លួន ប្រាប់ដល់មហាជន ដើម្បីលាងជម្រះ រឿងអាស្រូវទាំងពូង ។
តារាសម្តែង កញ្ញា អាម៉ុចដា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥នេះ បានប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ ទាំងសំឡេង សោកសៅថា កន្លងមក នាងមិនធ្លាប់ បើកមាត់ទម្លាយ អាថ៌កំបាំងផ្ទាល់ខ្លួន ប្រាប់ដល់ មហាជនទេ តែពេលនេះ គ្រប់យ៉ាង នាងមិនអាចលាក់ ទុកតទៅទៀត បានឡើយ ព្រោះវាធ្វើឲ្យនាង មានសម្ពាធ ខ្លាំងពេក។ ម្យ៉ាងនាងមិនចង់ ឲ្យទស្សនិកជន មានការយល់ច្រឡំ មកលើនាងទៀតទេ ហេតុនេះនាង ត្រូវជម្រះរឿងអាស្រូវ ដើម្បីសាងកេរ្តិ៍ឈ្មោះ ក្នុងវិស័យសិល្បៈជាថ្មី។
តារាស្រីរាងតូចច្រឡឹងរូបនេះ បានរៀបរាប់ ទាំងសំឡេង អួលដើមកថា «ខ្ញុំពិតជាពិបាក ទ្រាំណាស់ បងអើយ..! នៅពេលដែល អ្វីៗដែលខ្ញុំ ខំសាង វាត្រូវរលាយ ទៅអស់ ដោយសារតែ ការយល់ច្រឡំ ហេតុនេះខ្ញុំមិនអាច បណ្តាល ឲ្យវាក្លាយជា បែបនេះបានទេ ។ កាលពី ជិត១ឆ្នាំមុន ធ្លាប់មានរឿងមួយ ដែលខ្ញុំបាន សម្រេចចិត្ត បញ្ចប់ជីវិតដោយ លោតសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វារ មូលហេតុដែលខ្ញុំ ធ្វើបែបនេះ មិនមែនដោយសារ តែខ្ញុំមាន វិបត្តិស្នេហា ដូចព័ត៌មាន ចុះផ្សាយ ទាំងស្រុងទេ តាមពិតទៅ ខ្ញុំមានដំបៅបេះដូង មកជាយូរហើយ ខ្ញុំត្រូវរស់នៅ តែម្នាក់ឯងជា កូនកំព្រា គ្មានឪពុកម្តាយ គ្មានបងប្អូន ហើយនៅពេល ដែលខ្ញុំមានស្នេហា ខ្ញុំបានជួប បុរសម្នាក់ ដែលផ្តល់ភាព កក់ក្តៅ ឲ្យខ្ញុំគ្រប់យ៉ាង ពួកយើងត្រៀម នឹងចូលរោងការ ជាមួយគ្នា តែអនិច្ចាអី នៅសល់ពេល ២អាទិត្យទៀត រៀបការ ស្រាប់តែអនាគត ស្វាមីខ្ញុំ បានខ្យល់គរ ស្លាប់បាត់ ធ្វើឲ្យខ្ញុំឈឺចាប់ ខ្លាំងណាស់…» ។
កញ្ញា អាម៉ុច បានប្រាប់ ឲ្យដឹងទាំងសំឡេង យំទៀតថា «ក្រោយពីខ្ញុំ ជួបរឿងឈឺចាប់ ទាំងអស់នោះហើយ ខ្ញុំក៏បានជួប បុរសម្នាក់ទៀត ដែលផ្តល់ ក្តីស្រលាញ់ឲ្យ ខ្ញុំមិនចាញ់បុរស មុននោះទេ ដោយគាត់ មានងារជា នាយឧត្តមសេនីយ៍ តែគ្រប់យ៉ាង មិនបានផ្តល់ សុភមង្គល ឲ្យខ្ញុំដូចក្តីរំពឹងទេ ។ ធាតុពិតនៃស្នេហា មួយនោះ បែរជាធ្វើឲ្យខ្ញុំ គ្មានសេរីភាព រស់នៅត្រូវគេ បិទបាំងឃុំឃាំង ដូចសត្វចិញ្ចឹម ព្រោះតែភ្លើងប្រច័ណ្ឌ ត្រង់ចំណុចនេះ ខ្ញុំចង់សួរថា តើមនុស្សស្រីណា ដែលជួបបញ្ហា មិនចេះចប់ មិនចេះហើយ ដូចខ្ញុំ ? តើអ្នកណា អាចទ្រាំបាន ខ្ញុំពិតជា មិនដឹងទេថា ខ្ញុំអាចពឹងពាក់ ទៅលើអ្នកណា ទៀតឡើយ ទើបខ្ញុំសម្រេចចិត្ត គិតខ្លីបែបនោះ តែម្តងទៅ ..!» ។
អាម៉ុចដា បានប្រាប់ទៀតថា ដោយសារតែបែបនេះ ហើយទើបធ្វើឲ្យនាង គ្មានក្តីសង្ឃឹម បន្តដើរផ្លូវនេះទៀត ក៏សម្រេចចិត្ត ផ្តាច់ខ្លួន ពីសង្វៀនសិល្បៈ។ «តែពេលនេះខ្ញុំ គិតយល់ហើយខ្ញុំ មិនអាចចោល ការងារចោល គ្រប់យ៉ាង រស់នៅជាមួយ អតីតកាល រហូតអស់ មួយជីវិតទេ ហេតុនេះទើបខ្ញុំ ងាកមកផ្តើម ការងារសិល្បៈជាថ្មី ហើយខ្ញុំសង្ឃឹមថា ទស្សនិកជន បងៗ អ្នកសិល្បៈ អ្នកដឹកនាំ នៅខាងបណ្តា ផលិតកម្ម ទាំងអស់ និងផ្តល់ឱកាស ផ្តល់ការងារ ឲ្យខ្ញុំដូចពេលមុន ហើយឈប់ យល់ច្រឡំ លើខ្ញុំទៀតទៅ…!» ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!