បុរស​មាន​សតិ​មិន​​គ្រប់​លួច​រថយន្ត​ ទួ​រី​ស ម​ក​ប្លុង​ចោល​ក្នុង​ចម្ការ​​កៅស៊ូ ​

 
 

ខេត្ត​ត្បូងឃ្មុំ​ ៖ ​រថយន្ត​ម៉ាក​ទួ​រី​ស​ ​ពណ៌​ខៀវ​ ១​គ្រឿង ​មិន​មាន​ពាក់​ស្លាក​លេខ ត្រូវ​​​មុខសញ្ញា ​ទើប​តែចេញពី​ពន្ធនាគារ​ព្រៃ​ស បើក​យក​មក​ប្លុង​ ចោល​នៅ​ត្រង់​ចំណុច ឡូ​ត៏​កៅស៊ូ​លេខ​២១៦ ចម្ងាយ​ប្រមាណ១.២០០​ម៉ែត្រ ​ពី​វត្ត​ក្បាល​អូរ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ​បង្ក​ការ​​ភ្ញាក់ផ្អើល ​​កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​២៥ មិថុនា ២០១៥ ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​នាំ​មក​រក្សា​ ទុក​នៅ​អធិការ​ដ្ឋាន​ នគរបាល​ ស្រុក​ត្បូងឃ្មុំ  ​ដើម្បី​ស្រាវជ្រាវ​ តាម​រក​ម្ចាស់ ។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង ​សា​រិ​ន ​អធិការរង​នគរបាល ​ស្រុក​ត្បូងឃ្មុំ ​បាន​​ឲ្យ​ដឹង​ថា ​ដំបូង​កម្មករ ចៀរជ័រកៅស៊ូ​ ឈ្មោះ មាស​ រ៉ា​ន ​មាន​ទីលំនៅ​ភូមិ​ សែន​ជ័យ ឃុំ​គរ ​ស្រុក​ត្បូងឃ្មុំ បម្រើ​ការងារ​នៅ​ ក្រុមហ៊ុន​​ចម្ការ​កៅ​ស៊ូ​ជប់ ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​ឡូ​ត៏​ ចម្ការ​កៅស៊ូ​ខាងលើ​ ក៏​​​ប្រទះ​ឃើញ​រថយន្តទួ​រី​ស ​១​គ្រឿង ​ត្រូវ​បាន​គេ​យក​មក​ប្លុង​ចោល ​​ក៏​ប្រញាប់​រាយ​ការ​ណ៏​ទៅ​ សមត្ថកិច្ច​នៅ​ មូលដ្ឋាន​ ឲ្យ​មកត្រួតពិនិត្យ​មើល​ ជា​បន្ទាន់ ​នា​ល្ងាច​ថ្ងៃ​ដដែល​នោះ ។

លោក​វរ​សេនី​យ៍ត្រី ឡុ​ង សា​រិ​ន ​បន្ត​ថា ​ផ្អែក​តាម​ការ​ចុះ​ស្រាវជ្រាវ​ ​កម្លាំង​សមត្ថកិច្ច បាន​កំណត់​អត្តសញ្ញាណ​មុខសញ្ញា​បានហើយ​​ គឺ​ជន​ដែល​​​លួច​បើក រថយន្ត​របស់គេ​​​មក ​​ប្លុង​ចោល​នេះ​ ឈ្មោះ ឈី​ន​ ឈិ​ន​ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ​មាន​សតិ​មិនសូវ​គ្រប់​ មាន​ទី​នៅ​ភូមិសែន​ជ័យ ​ឃុំ​គរ ​ស្រុក​ត្បូងឃ្មុំ ​ជា​មុខសញ្ញា​ទើប​ តែ​​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ ​ជាប់ចោទ​លួច​តែ​ រថយន្ត​ស្រ​ដៀង​បែប​នេះ ​ចំនួន​៣​ករណី​រួម​ក​ហើយ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម