ឪពុក​បោះ​ពូថៅ​ចំ​ក្បាល​កូនស្រី​ មុត​ផុង​លលាដ៍​សន្លប់ ​ក្នុង​ថ្លុកឈាម

 
 

ខេត្តស្វាយរៀង ៖ ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​ បាន​រង​បួស​ធ្ងន់ធ្ងរ​សន្លប់​ នៅ​នឹង​ កន្លែង​ដោយសារ​តែ ​ឪពុក​បោះ​ពូថៅ​ពីលើ​ដើម​កកោះ​ ធ្លាក់​ចំក្បាល​ បណ្តាល​ឲ្យ​ផ្លែ​ពូថៅ ​មុត​ក្បាល​ដូច​គេ ​កាប់​ក្បាល​មួយ​ពូថៅ ​ផុង​លលាដ៍​សន្លប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​ស​ង្វេ​ក ។ ករណី​ដ៏​រន្ធត់​នេះ​កើតឡើង ​កាលពី​វេលា​ម៉ោង​ ១​រសៀល ថ្ងៃ​ទី​២៦ មិថុនា ២០១៥ នៅ​ភូមិ​ត្រពាំង​រំដេញ ឃុំ​អង្គ​ប្រ​ស្រែ​ ស្រុក​រមាស​ហែក ។

បើ​តាម​ឪពុក​ឈ្មោះ​ហែម ឈ​ន អាយុ​៣២​ឆ្នាំ បាន​ឲ្យ​ដឹង​ថា កូនស្រី​រង​គ្រោះ​ ឈ្មោះ​ហែម សុខ​ណា ភេទ​ស្រី អាយុ​​១២​ឆ្នាំ រង​របួស​ក្បាល​ធ្ងន់ធ្ងរ​ ដូច​គេ​កាប់​ក្បាល​មួយ​ពូថៅ ​ផុង​លលាដ៍​ ដួល​សន្លប់​ក្នុង​ថ្លុកឈាម ។ បុរស​ជា​ឪពុក​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ កូន​ៗ​ឃ្លាន​ចំណី ហើយ​ក៏​គ្មាន ​អ្វី​ឲ្យ​កូន​ៗ​ហូប ក៏​បណ្តើរកូន​ៗ​ទៅ​បេះ​ផ្លែ​ក កោះ​នៅក្រោយ​ផ្ទះ​ចម្ងាយ​១០០​ម៉ែត្រ ពេល​ទៅ​ដល់​ដើម​ក កោះ​ខ្ជិល​បេះ និង​ទ​ម្ព​ក់​ក៏​យក​ពូថៅ​ឡើង ​កាប់​មែក​កកោះ​យក​ផ្លែ និង​យក​មែក​ធ្វើ​អុស​ដុត​ផង ហើយ​ដើម​កកោះ​ កម្ពស់​ប្រមាណ​៤​ម៉ែត្រ ។ ពេល​កាប់​មែក ​កកោះ​ធ្លាក់​ដល់​ដី​ កូន​ៗ៣​នាក់​ចូល​បេះ​ផ្លែ​កកោះ​ហូប រីឯ​គាត់​ជា ​ឪពុក​ក៏​មើលទៅ ​ខាងលិច​ដើម ​កកោះ​ពុំ​មាន​ឃើញ​កូន​ណា​ទេ ឃើញ​កូន​ៗ​នៅ​ខាងកើត​ដើម​ទាំងអស់ក៏​បោះ​ពូថៅ ​ទម្លាក់​មក​ដី​ចម្ងាយ ​ប្រមាណ​ ជា​៥​ម៉ែត្រ​ពី​ដើម ស្រាប់តែ​មានកូន​ស្រី​ ម្នាក់​អង្គុយ​ក្នុង​គ​ម្ពោ​ធ​ព្រៃ​រត់​ចេញ​មក​សំដៅ​ ចូល​បេះ​ផ្លែ​កកោះ​ដែរ ក៏​ធ្លាក់​ពូថៅ​ចំ​ក្បាល​ ដូច​គេ​កាប់​ពុះ​ពីលើ​ក្បាល ​មុត​ផុង​លលាដ៍​ហូរ​ឈាម ​ស្រោច​ផ្ទៃមុខ ដួលសន្លប់​នៅ​ក្នុង​ថ្លុកឈាម ។

ខណៈ​​នោះ​ គាត់​ក៏​បីកូន​រត់​មក​ផ្ទះ ​រួច​ហៅ​រថយន្ត​សា​មុ​យ​ ដឹក​មក​មណ្ឌល​សុខភាព ប៉ុន្តែ​ដោយ​របួស​ធ្ងន់ធ្ងរ គ្រូពេទ្យ​​ក៏​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ខេត្ត​ ដើម្បី​សង្គ្រោះ បន្ទាប់​មក​​គ្រូពេទ្យ​ក៏​បញ្ជូន​ ទៅ​​មន្ទីរពេទ្យ​គន្ធ​បុប្ផា រាជធានី​ភ្នំពេញ​ដើម្បី​សង្គ្រោះ​បន្ត​ទៀត ។

នេះ​គឺ​មក​ពី​ការ ធ្វេសប្រហែស​របស់​ឪពុក មិនដឹង​ថា វាសនាក្មេង​ស្រី ​រង​គ្រោះ​ទៅ​ជា​យ៉ាងណា​ទេ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម