ចាប់ខ្លួនមន្រ្តី នគរបាលភូមិភាគ២ នៅស្រុកព្រៃឈរ ក្រោយបាញ់ ប្រហារក្មួយបង្កើត រងរបួសធ្ងន់

 
 

កំពង់ចាម : ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសនីយ៏ បែន រ័ត្ន បានបញ្ជាក់ នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ នេះថា កម្លាំងរបស់លោក បានឃាត់ខ្លួន ខ្មាន់កាំភ្លើងម្នាក់ ដែល ជាមន្រ្តីនគរបាល នៅភូមិភាគ២ ពាក់ស័ក្តិ៣ ក្រោយបាញ់ប្រហារ ក្មួយប្រុសបង្កើត របស់ខ្លួន បណ្តាល អោយរងរបួសធ្ងន់ ស្ថិតនៅភូមិ កោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ហើយត្រូវដឹក ទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ កាល់ម៉ែត។

លោកឧត្តមស្នងការ បានបញ្ជាក់ថា ជនបង្កមានឈ្មោះ ហុង សុផា អាយុ៣៥ឆ្នាំ និងជនរងគ្រោះមានឈ្មោះ លី សុភក្រ្ត អាយុ១៨ឆ្នាំ រងរបួសត្រង់ដៃ និងពោះ ។

បើតាមលោកស្នងការ ជនសង្ស័យត្រូវប្រឈមមុខ នឹងបទល្មើសចំនួន២ រួមមាន ការប្រើប្រាស់ អាវុធខុសច្បាប់ ពីព្រោះការប្រើប្រាស់អាវុធ អស់សុពលភាពត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៥ និងបទល្មើសមួយទៀតនោះគឺ បង្ករបួសស្នាម អាចអោយជនរងគ្រោះបាត់បងជីវិត។

យ៉ាងណាក៏ដោយ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុ ដែលនាំអោយ មានការផ្ទុះអាវុធនេះ គឺផ្តើមចេញពីរូបគេ បាញ់សត្វក្លែងស្រាក ស្រាប់តែត្រូវបង្គោលភ្លើង ផ្លាតត្រូវក្មួយរបស់ខ្លួនតែម្តង តែយ៉ាងនេះក្តី សមត្ថកិច្ច នៅមិនទាន់ជឿនៅឡើយទេ រង់ចាំការសើុប អង្កេត នៅព្រឹកស្អែកបន្តទៀត។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ស្រុកព្រៃឈរ ដើម្បីកសាងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម