គ្រូនិងសិស្ស វិទ្យាល័យសម្ដេចឪ ប្រមាណ ២០០នាក់ ធ្វើកូដកម្ម និងផ្សារធំមានជ័យ រំលោភដីផ្លូវសាលា ធ្វើកម្មសិទ្ធិ
បន្ទាយមានជ័យ ៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យសម្ដេចឪ រាប់រយនាក់ ផ្ទុះការតវ៉ាដោយ អំពើហិង្សា ដោយយកដុំថ្ម គប់គ្រឿងចក្រ និងធ្វើឲ្យ ខូចខាត របងការដ្ឋាន សាងសង់ ផ្សារធំមានជ័យ ហើយកាន់បដា ដើរសំដៅ មកសាលាខេត្ត ដើម្បីស្នើឲ្យ អភិបាលខេត្ត ជួយដោះស្រាយ ករណីផ្សារធំថ្មី មានជ័យ នៃក្រុមហ៊ុន Khmer Dynastic international រំលោភដី ផ្លូវសាលា ធ្វើកម្មសិទ្ធិ។
ហេតុការណ៍ផ្ទុះនេះ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចផ្លូវចូលវិទ្យាល័យសម្តេចឪ ស្ថិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
គ្រូនិងសិស្ស ក្នុងចំណោមក្រុមបាតុករប្រាប់ថា: ពួកខ្លួនផ្ទុះកំហឹង ព្រោះតែក្រុមហ៊ុនផ្សារធំមានជ័យ បានបុកគ្រឹះសង់អគាររបស់ខ្លួន រំលោភយកចំណីផ្លូវសាធារណ:របស់សាលា ទៅប្រើប្រាស់ជាកម្មសិទ្ធិឯកជន ហើយអាចនិងឈានដល់ការរំខាន ដល់ការធ្វើដំណើរចេញចូល ទៅបង្រៀន និងទៅរៀនរបស់គ្រូនិងសិស្ស។
គ្រូនិងសិស្ស បន្តប្រាប់ថា: សាលាបានដាក់ពាក្យ បណ្ដឹងស្នើរសុំបញ្ឈប់ទៅ អាជ្ញាធរមូលដ្ឋាន ដើម្បីក្រុមហ៊ុនផ្អាកការសាងសង់ តែក្រុមហ៊ុននៅតែបន្ត ការសាងសង់ ដោយមិនទទួលការស្នើសុំនេះ ទើបនាំគ្នាស្នើសុំអភិបាលខេត្តឲ្យជួយដោះស្រាយ។
ក្រុមហ៊ុន Khmer Dynastic international លោកលុយ កេត្តនា ប្រធានគ្រប់គ្រងផ្សារធំថ្មីមានជ័យ បានប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទថា ទីតាំងខាងលើនេះ គឺមានច្បាប់ត្រឹមត្រូវ មិនហ៊ានធ្វើអ្វីដែលខុសច្បាប់ឡើយ ហើយផ្លូវឡើងសាលារៀនខាងលើនេះ គឺមានទំហំ ២០ម៉ែត្រ ដោយបញ្ជាក់ពីមន្ត្រីជំនាញ បានវាស់វែងពីពាក់កណ្តាលសួនច្បារខាងកើត ខាងលិចសួនច្បារមានទំហំ ២០ម៉ែត្រ ដូច្នេះហើយក្រុមហ៊ុនលោក មិនហ៊ានធ្វើតាមអំពើរចិត្តនោះដែរ ។
លោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់តាមរយៈទូរស័ព្ទថា បើយើងមើលទាំងអស់គ្នា ធាតុពិតដីនោះ ជាចំណីផ្លូវ ឡើងសាលាវិទ្យាខាងលើនេះ ហើយក្រុមហ៊ុនមាន ស ជ ណ ត្រឹមត្រូវ ទាំងអស់ ។ លោកបានបញ្ជាក់ថា លោកគ្រូ អ្នកគ្រូ លោកនាយកសាលា មិនសមអីយកសិស្សានុសិស្ស មកធ្វើកូដកម្មឡើយ ក្មេងត្រូវការសិក្សា ហើយក្រុមហ៊ុនគេ មានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយក្រុមហ៊ុនខាងលើនេះ បានចូលរួមចំណែកអភិវឌ្ឍន៍ នៅក្នុងខេត្តយើងជាច្រើនផងដែរ រីឯសាលារៀនខាងលើនេះ ក៏មានការអភិវឌ្ឍនធនធានមនុស្ស ការផ្តល់ចំណេះដឹង ។ ដូច្នេះហើយលោកនាយក លោកគ្រូ អ្នកគ្រូទាំងអស់ គួរណាធ្វើលិខិតយកមកដាក់សាលាខេត្ត ដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់។
ករណីនេះលោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ លោក ឈឿង ក្រៃយុង ប្រធាននាយករដ្ឋបាលសាលាខេត្ត បានចេញមុខដោះស្រាយបញ្ហាភ្លាមៗ ដោយសំណូមពរ ឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិលត្រឡប់ចូលសិក្សាវិញ ព្រមទាំងថ្លែងទៅកាន់ ក្រុមបាតុករជាគ្រូ និងសិស្សថា: ខេត្តនិងបង្កើតគណ:កម្មការ ចុះសិក្សាលើរឿងនេះ ព្រមទាំងមានការប្រជុំរួម១ ដែលមានភាគីដើមបណ្ដឹង និងចុងចោទចូលរួម ដើម្បីបញ្ចប់ទំនាស់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!