គ្រូបង្រៀន ទះកូនសិស្ស អាយុ៤ឆ្នាំ យ៉ាងព្រៃផ្សៃ ត្រូវជាប់គុក (មានវីដេអូ)

 
 

កូរ៉េខាងត្បូង៖ វាជារឿងដ៏គួឲ្យ ប្រុងប្រយ័ត្ន ទៀតហើយ ចំពោះអាណាព្យាបាល កូនតូចៗ ដែលតែងតែ រវល់ជាមួយនឹង ការងារប្រចាំថ្ងៃ រហូតដល់ភ្លេច តាមដាន អំពីស្ថានភាព និងហេតុការណ៍ផ្សេងៗ នៅឯសាលារៀន ឬមជ្ឍមណ្ឌល ដែលមើលថែទាំកូនៗ របស់ខ្លួន។


សកម្មភាពដែលកាម៉េរ៉ា សុវត្ថិភាពក្នុងសាលាថតបាន

អ្នកគ្រូម្នាក់ ត្រូវគេចាប់ខ្លួន បន្ទាប់ពីបានទះកំផ្លៀង ក្មេងសិស្សស្រីតូចម្នាក់ អាយុ៤ឆ្នាំ រហូតដល់ ដល់នាង ដួលបោកផ្ទប់នឹងឥដ្ឋ ហើយទិដ្ឋភាពនេះដែរ ត្រូវបានបែកធ្លាយ ក្រោយពីថតជាប់តាមកាមេរ៉ាសុវត្ថិភាពរបស់សាលា។ មូលហេតុដែលគ្រូគ្មានមេត្តាធម៌ រូបនោះ ប្រព្រឹត្តសកម្មភាពព្រៃផ្សៃ លើក្មេងស្រីរងគ្រោះ បែបនេះ ដោយសារតែ នាង (ក្មេងស្រី) ញ៉ាំគីមឈីមិនអស់។  បច្ចុប្បន្ន គ្រូស្រីរូបនេះ ត្រូវបានចោទប្រកាន់ពីបទ រំលោភបំពានលើកុមារ និងត្រូវផ្តន្ទាទោសជាប់គុក ចំនួន ២ឆ្នាំ ហើយតម្រូវឲ្យ ចំណាយពេល ១២០ម៉ោង ដើម្បីចូលរួមក្នុងកម្មវិធីប្រឆាំងនឹង ការរំលោភបំពានលើកុមារផងដែរ។ 

ចៅក្រុមទទួលបន្ទុក ក្នុងរឿងក្តីនេះ បានប្រាប់ឲ្យដឹងថា៖ "អ្នកគ្រូម្នាក់នោះ គួរតែមើលថែក្មេងៗ ជាសិស្សរបស់ខ្លួន ទាំងសុខភាព និងសុវត្ថិភាព ផ្ទុយទៅវិញ នាងបែរជាធ្វើឲ្យ ពួកគេបាត់បង់ភាពទុកចិត្ត ដោយប្រព្រឹត្តបទល្មើស ដូចនេះទៅវិញ"។ គាត់បានបន្ថែមទៀតថា៖ "ខ្ញុំបានចាត់ទុក ការរងទុក្ខវេទនា របស់ជនរងគ្រោះនេះ មានកម្រិតខ្ពស់ ក្នុងការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរ"។ តុលាការក៏បានថ្លែង ពីបទចោទ ដែលនៅសល់ថា៖ "នៅពេលដែលយើង សម្លឹងមើលទៅ អាយុជនរងគ្រោះ ទង្វើបែបនោះ គឺធ្ងន់ធ្ងរ ខ្លាំងណាស់។ ទង្វើនោះ គឺស្មើទៅនឹង ការរំលោភបំពានសុខភាពផ្លូវកាយ និងផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ"។

ទន្ទឹមនឹងនេះដែរ អ្នកគ្រូម្នាក់នោះ បានទទួលស្គាល់ថា មនុស្សដែល នៅក្នុងវីដេអូ កាមេរ៉ាសុវត្ថិភាព ពិតជារូបនាង មែន ប៉ុន្តែនាងបានធ្វើការបដិសេធចំពោះ បទចោទ លើការរំលោភបំពាន សុខភាពផ្លូវចិត្តខាងលើ៕


សូមទស្សនា វីដេអូខាងក្រោមនេះ៖

ប្រភព koreaboo

ដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម