ជុំ លីណូ ល្បីថាបោក ​ស្នេហ៍​និស្សិត ​វ័យ​ក្មេង

 
 

ភ្នំពេញ៖ នេះជាលើកទី១ហើយ សម្រាប់តារាចម្រៀង ប្រុសល្បីឈ្មោះ លោក ជុំ លីណូ ដែលត្រូវបែកធ្លាយ ព័ត៌មាន អាស្រូវស្នេហា ដែលគេទម្លាយ ឲ្យដឹងថា លោកធ្លាប់មាន ទំនាក់ទំនង ស្នេហាស៊ីជម្រៅ ជាមួយនិស្សិតស្រីវ័យក្មេងម្នាក់ ប៉ុន្តែទីបញ្ចប់តារារូបនេះ បែរជាដោះដៃ មិនទទួលស្គាល់ នាងទៅវិញ ។

ប្រភពពីមជ្ឈដ្ឋានខាងក្រៅ បានខ្សឹបខ្សៀវគ្នាថា តារាចម្រៀង ជុំ លីណូ កាលពីពេលថ្មីៗ កន្លងមកនេះ បានធ្វើឲ្យ និស្សិតក្មេងម្នាក់ រងនូវការឈឺចាប់ ខូចចិត្តយ៉ាងខ្លាំង ខណៈដែលតារាចម្រៀង ប្រុសរូបនេះ សម្រេចចិត្តបោះបង់ ផ្តាច់ការទាក់ទង ជាមួយនាង បន្ទាប់ពីពួកគេ បានសាងសម្ព័ន្ធភាព ស្នេហាជាមួយគ្នា អស់រយៈពេល ជិតមួយឆ្នាំមក។

ប្រភពដដែល និយាយរអេចរអូចបន្តថា ដំបូងឡើយ ទំនាក់ទំនងស្នេហា រវាងលោក ជុំ លីណូ ជាមួយនារីម្នាក់នេះបានកើតឡើង ក្នុងរូបភាពលក្ខណៈ មិត្តភក្តិ តែក្រោយមកដឹងអី ស្រាប់តែធ្លាយថា អ្នកទាំងពីរ បានស្រលាញ់ គ្នាធ្វើជាសង្សារ ទៅវិញ។ ទន្ទឹមនឹង ការផ្តើមស្នេហ៍គ្រាដំបូង គឺគូស្នេហ៍របស់ពួកគេ ទាំងពីរហាក់មានភាពផ្អែមល្ហែម ស្រលាញ់គ្នាខ្លាំងណាស់ ប៉ុន្តែក្រោយពេល រស់នៅក្បែរគ្នា យូរខែបន្តិចទៅ គឺចាប់ផ្តើមមានភាពរកាំរកូស រហូតតារាចម្រៀង ជុំ លី ណូ ដោះដៃផ្តាច់ការទាក់ទង ជាមួយនិស្សិតម្នាក់នេះ ចោលដោយគ្មានស្រណោះតែម្ដង។

ឆ្លើយតបជុំវិញ ការចោទប្រកាន់ ខាងលើនេះ តារាចម្រៀងក្រមិចក្រមើម លោក ជុំ លីណូ បានប្រាប់គេហទំព័រ LookingTODAY តាមសារអេឡិចត្រូនិច នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០ ១៥នេះដោយបង្ហាញភាពភ្ញាក់ផ្អើលថា «អត់ដឹងទេ ..! តើអ្នកណាគេនិយាយ ? សុំទោសខ្ញុំមិន បានដឹងអីទេ..» ។

លោក ជុំ លីណូ បាននិយាយ បដិសេធទៀតថា រាល់ថ្ងៃនេះ លោករស់នៅឯកា តែម្នាក់ឯងទេ ហើយបើនិយាយ ពីរឿងស្នេហាវិញ គឺគ្មានតែម្តង។ ពាក់ព័ន្ធជាមួយនឹង ការយកប្រពន្ធកូន ដើម្បីសាងសុភមង្គល ទៅថ្ងៃអនាគត តារាចម្រៀង ជុំ លីណូ បានបញ្ជាក់គោលជំហរថា ទុកឲ្យពេលវេលា ជាអ្នកកំណត់ទៅចុះ.. ព្រោះលោកហាក់នៅមិនទាន់គិតគូរ ច្បាស់លាស់ ក្នុងរឿងនេះឡើយ ពោលផ្ដោតសំខាន់តែការងារ សិល្បៈប៉ុណ្ណោះ!»៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម