កញ្ញាដួង ស្រីពេជ្រ បើអាចទៅរួច ចង់ថតរឿង ស្នេហារោលរាល
រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញាដួង ស្រីពេជ្រ ដែលទើបតែ ឡើងកូដនាឆ្នាំនេះ ត្រូវមហាជន ស្គាល់ច្បាស់ចាប់តាំងពី ធ្លាយរូបថត បង្ហាញសម្រស់ សុដន់នៅ លើទំព័រហ្វេសប៊ុក នាថ្ងៃខួបកំណើត តារាភេទទី៣ ម៉ាដូណាមក ។ ក្រោយពេលធ្លាយរូបភាព នោះមក ដួង ស្រីពេជ្រ ហាក់មានទីផ្សារ សិល្បៈខ្លាំង ។
កញ្ញាដួង ស្រីពេជ្រ ដែលមុននេះរងការរិះគន់ខ្លាំងរឿងបញ្ចេញគល់ទ្រូង មានជំហរមិនដកថយរឿងបញ្ចេញភាពសិចស៊ីទេ ដរាបណានាងស្ថិតនៅក្នុងនាមជាតារាសម្តែង ។ ដោយសារតែស្រីពេជ្រហ៊ានសម្តែងដោយមិនខ្មាសអៀន និងមិនខ្លាចកាមេរ៉ា តារាថ្មីរូបនេះត្រូវផលិតករមួយចំនួនទាក់ទងឱ្យសម្តែងជាច្រើនរឿង ដោយគិតតែត្រឹម៥ខែដើមឆ្នាំ២០១៥នេះស្រីពេជ្រមានតួលេខក្នុងការ សម្តែងជិត១០រឿង ។ បែបនេះហើយទើបស្រីពេជ្រកំណត់យ៉ាងច្បាស់ក្នុងការដាក់កាលវិភាគ កុំឱ្យជាន់គ្នាទៅតាមពេលវេលាសម្តែងនៃរឿង នីមួយៗ ។
តារាតូចច្រឡឹង សម្បុរស្រអែមស្រស់ដួង ស្រីពេជ្រ ចាត់ទុកថាការធ្លាយរូបភាពសិចស៊ីកន្លងមកគឺជាលាភសំណាងទៅវិញ ព្រោះកាន់តែមានគេស្គាល់ច្រើនឡើង ។ មិនតែប៉ុណ្ណោះវាជំរុញឱ្យចិត្តនាងអាចនឹងពិចារណាថតរឿងស្នេហា រោលរាលណាមួយ បើសិនជាអាចទៅរួច ។
ដួង ស្រីពេជ្រ ដោយសារតែស្រឡាញ់សិល្បៈ ដូច្នេះហើយឱ្យតែគេហៅថតទោះជាប៉ុន្មានរឿងក៏ទទួលដែរអត់គិតច្រើន ទេ ។ ចំពោះប្រាក់កម្រៃពីការសម្តែងនៅក្នុងរឿង នីមួយៗ ស្រីពេជ្រប្រាប់ថាខុសគ្នាទាំងអស់ គឺបើផលិតកម្មល្បីយកថ្លៃតាមនោះ បើផលិតកម្មថ្មីគិតតាមថ្មី ពោលគឺចង់ឱ្យភាពយន្តខ្មែរដើរទៅមុខ ចង់ឱ្យរឿងខ្មែរល្អ រីកចម្រើនដូចប្រទេសគេ ។
តារាដែលកំពុងមានវត្តមានក្នុងខ្សែភាពយន្តរឿង«ក្រមុំសៅកែ» រូបនេះនិយាយថា នាងមានមោទនភាពខ្លាំងដោយមិននឹកស្មានថាខ្លួនឯងឈានឡើងដល់កម្រិត នេះសោះ ។ មានការងារធ្វើច្រើន សម្រាប់ការគិតរបស់ស្រីពេជ្រគឺមកពីនាងពូកែខាងយំ និងគោរពពេលវេលា បូកទាំងការស្លៀកពាក់ ។ មិនតែប៉ុណ្ណោះការបែកធ្លាយរូបថតសិចស៊ីធ្វើឱ្យនាងកាន់តែទាក់ទាញ ចិត្តផលិតករ ។
មុននេះដួង ស្រីពេជ្រធ្លាយរូបភាពសិចស៊ី ហើយនាងបានបកស្រាយពន្យល់អស់ហើយ ។ ពេលនោះស្រីពេជ្រគ្រាន់តែយកកាដូជូនម្ចាស់ខួបកំណើតមួយភ្លែត និងឆ្លៀតថតរូបបង្ហោះលេងជាមួយមិត្តសិល្បករ ស្រាប់តែបែកធ្លាយក្លាយទៅជារឿងភ្ញាក់ផ្អើលខ្លាំងតាមហ្វេសប៊ុក ដោយរិះគន់នាងរឿងសិចស៊ីខ្លាំងពេក។ ស្រីពេជ្រនិយាយថា «ចំពោះភាពសិចស៊ីខ្ញុំធ្វើទៅតាមពេលវេលា តាមសាច់រឿង ។ បើអ្នកដឹកនាំតម្រូវឱ្យពាក់អាវសិចស៊ី គឺជារឿងរបស់អ្នកដឹកនាំ ហើយអ្នកទស្សនាគាត់រិះគន់ គឺជារឿងគាត់ ។ នេះជាការចង់បានរបស់អ្នកដឹកនាំរឿង ចង់ឱ្យយើងធ្វើកាចគឺកាច សិចស៊ីតាមតម្រូវការអ្នកដឹកនាំ ។
រយៈពេល៣ថ្ងៃដែលគេរិះគន់ ខ្ញុំមានអារម្មណ៍ក្តុកក្តួលក្នុងចិត្តណាស់ ប៉ុន្តែមានមួយចំនួនធំគេគាំទ្រខ្ញុំ ហើយនៅតាមខេត្តវិញគេអត់ស្គាល់នាងខ្ញុំទេ ស្គាល់តែនៅភ្នំពេញ ។ លុះពេលមានរឿងហ្នឹងមកសឹងថាទូទាំងប្រទេស ប្រជាជនខ្មែរស្គាល់នាងខ្ញុំនិងកាន់តែសម្បូរមិត្តនៅក្នុងហ្វេស ប៊ុករាប់ពាន់នាក់ ។ អុីចឹងហើយមួយរយៈនេះនាងខ្ញុំទទួលបានការងារច្រើនជាងមុនឆ្ងាយ ណាស់តាំងពីច្រៀងតាមប៉ុស្តិ៍ ឡើងសម្ភាសតាមស្ថានីយទូរទស្សន៍ ផ្សេងៗ ការថតស្ប៉ត ធំៗ ខារ៉ាអូខេ បូកទាំងចុះកិច្ចសន្យា៤រឿងក្នុងខែនេះនៅម៉ាយធីវី, ស៊ីធីអិន និងទូរទស្សន៍ផ្សេងទៀត។ ភាពសិចស៊ីគឺតម្រូវតាមអ្នករៀបចំ បើគាត់ចង់ឲ្យយើងសិចស៊ីខ្លាំង គឺយើងធ្វើឲ្យមើល ។ បើគាត់ថាល្អនៅលើគាត់ មិនមែនជាចិត្តយើងទេ ពោលគឺតាមមេកើយ។សិល្បៈយើងមិនអាចតម្រូវចិត្តមនុស្សបានទាំងអស់ ទេ គឺនាងខ្ញុំយកចិត្តតែខាងអ្នកដឹកនាំប៉ុណ្ណោះ ព្រោះសិល្បៈត្រូវសម្តែងឲ្យគ្រប់ទម្រង់ ។
ទម្រាំនាងខ្ញុំបានមកដល់ចំណុចនេះនាងខ្ញុំលះបង់ច្រើនណាស់ ពេលខ្លះនាងខ្ញុំទៅអង្គុយចាំគេថតមួយម៉ោង ឬពីរម៉ោង ។ ដល់ពេលគេឃើញយើងអត់ធ្មត់ចេះតែអាណិត ។ បើនិយាយពីរូបសម្បិត្តវិញយើងមិនជាស្អាតល្អ១០០%ទេ បានតែ៧០ទៅ៨០%ប៉ុណ្ណោះ ប៉ុន្តែសំខាន់គឺការគោរពពេលវេលា ជាផលមួយជួយឲ្យយើងទៅមុខបានបើស្រឡាញ់សិល្បៈ » ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!