ម៉ូតូ២គ្រឿងជិះ បញ្ច្រាសទិសគ្នា បុកគ្នាពេញទំហឹង បណ្តាលស្លាប់ម្នាក់ និងរបួស ធ្ងន់ម្នាក់

 
 

ភ្នំពេញ៖ យុវជនម្នាក់បែកក្បាល ហូរឈាមស្លាប់ ពេលបញ្ចូនដល់មន្ទីរពេទ្យ និងម្នាក់ទៀត រងរបួសធ្ងន់ បាក់ភ្លៅម្ខាង ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះភ្លាមៗ ដោយសារតែពួកគេ បានជិះម៉ូតូ ក្នុងល្បឿន លឿនដូចគ្នា រួចបានបុក គ្នាចំពីមុខពេញទំហឹង កាលពីវេលាម៉ោង ៩នឹង១០នាទី យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវ ជាតិលេខ៥ ក្រុមទី៦ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែល ស្លាប់មានឈ្មោះ ផន មករា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិឡ កំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឱ្យដឹងថា គេបានឃើញយុវជន ម្នាក់ជិះម៉ូតូហ្វីណូ ពណ៌ស គ្មានស្លាកលេខ ជិះតាមបណ្តោយ ផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង និងមានម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៨ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1D-5398 ជិះដោយបុរសម្នាក់ ឌុបព្រះសង្ឃ២អង្គ ទិសដៅបញ្រ្ចាសគ្នា ដោយ ម៉ូតូទាំង២គ្រឿង ជិះក្នុងល្បឿន លឿនដូចគ្នា លុះដល់ចំណុច កើតហេតុបាន បុកគ្នាពេញទំហឹង បណ្តាលឱ្យ យុវជនជាអ្នក ជិះម៉ូតូហ្វីណូ បែកក្បាលហូរ ឈាមស្លាប់ ពេលបញ្ចូនដល់មន្ទីរពេទ្យ ចំណែកភាគីម្ខាងទៀត របួសធ្ងន់បាក់ភ្លៅម្ខាង សំណាងល្អព្រះសង្ឃ ២អង្គ មិនរងរបួសនោះទេ ។

ក្រោយមកសមត្ថកិច្ច បានទៅដល់កន្លែង កើតហេតុ និងបានសហការ ជំនាញធ្វើការវាស់វែង យកម៉ូតូដែលខូចខាត ទាំង២គ្រឿង ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ។ ចំណែក ជនរងគ្រោះដែល ស្លាប់ត្រូវបាន ក្រុមគ្រួសារ មកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម