លទ្ធផល អាណោចអាធ័ម របស់ពស់ថ្លាន់យក្ស ដែលហ៊ានលេប សត្វកាំប្រម៉ា ធ្វើជាចំណី!

 
 

អាហ្វ្រិកខាងត្បូង៖ សត្វពស់ដ៏ធំ មួយក្បាល បានងាប់ក្រោយប្រឹង លេបសត្វកាំប្រម៉ា ទំងន់ប្រមាណ ១៤ គីឡូក្រាម ហើយមុតរហែក ផ្នែកខាងក្នុងពោះរបស់វា ដោយសារតែប៉ះនឹង បន្លាដ៏មុតស្រួចលើខ្លួនសត្វកាំប្រម៉ា។


ពស់ថ្លាន់ដែលងាប់ក្រោយលេបប៉ះចំកាំប្រម៉ា

សត្វពស់ថ្លាន់អាហ្វ្រិក ដែលមានប្រវែងជាង ៤ម៉ែត្រនោះ ត្រូវគេប្រទះឃើញងាប់ក្បែរផ្ទាំងថ្មមួយដុំ ស្ថិតនៅតំបន់ឧទ្យាន Lake Eland នៃប្រទេសអាហ្រ្វិកខាងត្បូង។

ពោះវៀនរបស់ពស់ថ្លាន់ បានដាច់រហែក នៅពេលដែលវាព្យាយាម រំលាយអាហារហើយ ប៉ះនឹងបន្លារបស់សត្វកាំប្រម៉ា។ យ៉ាងណាមិញ ប្រធានគ្រប់គ្រងឧទ្យាន Lake Eland លោក Jennifer Fuller បានបកស្រាយថា មូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យពស់ងាប់ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

យើងឃើញច្បាស់ថា មានបន្លាកាំប្រម៉ាជាច្រើន នៅក្នុងពោះវៀនរបស់សត្វសត្វពស់ តែយើងមិនបានដឹងទេថា តើពស់នេះងាប់តាំងពីមុនពេល ឬក៏ទើបតែងាប់នៅក្រោយពេល ដែលបន្លាកាំប្រម៉ាធ្លាក់ចូលក្នុងក្រពះ ពោះវៀន របស់វានោះទេ” លោក Jennifer Fuller បញ្ជាក់យ៉ាងដូច្នេះ៕


ពស់ថ្លាន់អាហ្វ្រិកមួយក្បាលនេះមានប្រវែងជាង៤ម៉ែត្រ

ក្រុមអ្នកជំនាញកំពុងវះ ពោះសត្វពស់យកសត្វកាំប្រម៉ាចេញ

ក្បាលរបស់សត្វពស់

សត្វកាំប្រម៉ាក្រោយវះចេញពីពោះ សត្វពស់

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម