ផ្ទះ​គ្រូបង្រៀន​ម្នាក់ ​​​ត្រូវ​​ក្រុម​ចោរ​ គាស់​ប​ង្អូ​ច​ លួច​លុយ ​និង​គ្រឿងអលង្ការ​ អស់​ជិត ​១០​ម៉ឺន​ដុល្លារ

 
 

ខេត្តសៀមរាប ៖ ផ្ទះ​អ្នកគ្រូ​បង្រៀន​ម្នាក់​ ត្រូវ​​ក្រុម​ចោរ​គាស់ ​បង្អួច​ចូល​​លួច​យក​លុយ និង​គ្រឿងអលង្ការ ​ដែល​ជា​ទ្រព្យ​កេរ​ពី​ឪម្តាយ​​​​អស់​ជា​ច្រើន​ ខណៈ​​​ដែល​ពួក​គាត់​ចេញ​ ទៅ​ធ្វើការ​បាត់​អស់​ ​​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ ​ខែមិថុនា ក្នុងផ្ទះ​ជន​រង​គ្រោះ ​នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ​។

តាម​ប្រភព​ពី​ សមត្ថកិច្ច​មូលដ្ឋាន ​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​​ឈ្មោះ​ តូ ផ​ល្លី អាយុ​៥៣​ឆ្នាំ ​​ជា​គ្រូបង្រៀន​នៅ​ វិទ្យាល័យ​១០​មក​រា ជា​ស្ត្រី​មេម៉ាយ​ មានកូន​ស្រី​២​នាក់​ ​ចំណែក​ទ្រព្យសម្បត្តិ ​ដែល​បាត់​ រួម​មាន​ ៖ ​​១-ប្រាក់​​អាមេរិក​ចំនួន​៣.៤០០​ដុល្លារ ​​២-​ប្រាក់​ខ្មែរ​ចំនួន​ ២​លាន​៨០​ម៉ឺន​រៀល ​​៣-​ក្រវិល​ត្បូង​ប៉ៃលិន​១០​គូ ​​៤-​ក្រវិល​ពេជ្រ​៣​គូ ​៥-​មាស​១តម្លឹង​ ​​៦-ខ្សែ​ដៃ​ពេជ្រ​៣​ខ្សែ ​​៧-ខ្សែ​.ក​ពេជ្រ​២ខ្សែ ៨-​ខ្សែ​.ក​មាស​១ខ្សែ​​ ទម្ងន់​៥​ជី​ ​៩-​ខ្សែ​.កប្លា​ទី​ន​៣​ខ្សែ​ ស្មើ​១តម្លឹង ​​១០-​ចិញ្ចៀនប្លា​ទី​ន​៣​វង់ ​ស្មើ​​១តម្លឹង ​​១១-​ខ្ទាស់​អាវ​ធ្វើ​ ពី​មាស​ដាំ​ពេជ្រ​១ និង​១២-​ប្រាក់ណែន​ ពី​បុរាណ១​​ដុំ​ ស្មើ​​១​គីឡូ​ក្រាម ។ ​សរុប​ទាំង​១២​មុខ​នេះ​ អាច​មាន​តម្លៃ ​រហូត​ដល់​ជាង​១០​ម៉ឺន​ដុល្លារ ​។ ​

​សមត្ថកិច្ច​កំពុង​ ដុតដៃដុតជើង​​ ស្រាវ​ជ្រាវ​​ស្វែងរក ​មុខសញ្ញា​យក​មក​ផ្តន្ទាទោស ​ទៅ​តាម​ផ្លូវច្បាប់​ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម