រកឃើញមូលហេតុ ដ៏ភ្ញាក់ផ្អើល ដែលធ្វើឲ្យ ភ្នែកអ្នកឡើង ក្រហមពេល ហែលទឹកលេង នៅក្នុងអាង
អាមេរិក៖ វាសឹងតែ ក្លាយទៅជារឿង ទូទៅមួយហើយ ដែលអ្នកចូលចិត្ត ហែលទឹកនៅក្នុង អាងទឹកដែល មានមនុស្សទៅ លេងច្រើន ជួបប្រទះរឿង ភ្នែកឡើងក្រហម ក្រោយពី ងើបចេញពី អាងហែលទឹកនោះវិញ តែអ្នកមានដឹង ពីមូលហេតុដែល នាំឲ្យភ្នែករបស់ អ្នកក្លាយទៅជា បែបនេះដែរ ឬទេ? ខាងក្រោមនេះ គឺជាការស្រាវជ្រាវ រកឃើញរបស់ ក្រុមអ្នកជំនាញ ហើយវាក៏អាច ធ្វើឲ្យអ្នកភ្ញាក់ផ្អើល បានផងដែរ។
យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកជំនាញ នៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រង និងការពារ មេរោគរបស់ សហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា កន្លងមកមាន ការយល់ច្រឡំថា សារជាតិ ក្លូរីន ដែលត្រូវបាន ដាក់បញ្ចូលទៅ ក្នុងអាងហែលទឹក ដើម្បីសម្លាប់ មេរោគនៅក្នុងនោះ គឺជាកត្តា ដែលនាំឲ្យភ្នែក របស់មនុស្សយើង ឡើងក្រហម ក្រោយពេលដែល ពួកយើងបញ្ឈប់ ការហែលទឹក រួចមក តែនេះមិនមែនឡើយ ចំណុចដ៏សំខាន់នោះ គឺជាទឹកនោម ដែលមនុស្សបាន បញ្ចេញនៅក្នុង អាងហែលទឹក នោះទៅវិញទេ។
Michele Hlavsa អ្នកដឹកនាំនៃ ការស្រាវជ្រាវទៅលើ សុវត្ថិភាពក្នុង អាងទឹករបស់ CDC បាននិយាយថា “តាមពិតទៅ សារជាតិក្លូរីន និងជាតិគីមី សម្លាប់មេរោគ ដទៃទៀត ត្រូវបានគេ ដាក់បញ្ចូលទៅ ដើម្បីទៅកំចាត់ ពពួកមេរោគ ដែលមាននៅក្នុង អាងទឹកនោះប៉ុណ្ណោះ តែទឹកនោម របស់មនុស្ស ដែលត្រូវបានបញ្ចេញ នៅក្នុងអាងទឹក ទៅវិញទេ ដែលជាកត្តាចំបង ព្រោះវាបាន ចូលទៅ បំផ្លាញប្រសិទ្ធិភាព របស់សារជាតិក្លូរីន ហើយជាការពិតណាស់ វាក៏អាចបង្កឲ្យ មានការរោល ឬក្តៅក្រហាយ ដែលនាំឲ្យ ភ្នែករបស់មនុស្ស យើងឡើងក្រហម បែបនោះឯង”។
បន្ថែមពីនេះទៀត លោក Thomas M. Lachocki នាយកនៃសហព័ន្ធ អាងហែលទឹកជាតិ NSPF បានលើកឡើងថា “នៅពេលដែល ភ្នែករបស់អ្នកហែលទឹក ឡើងក្រហមនោះ វាអាចបញ្ជាក់ គ្រប់គ្រាន់បានហើយ ថាអាចមាននរណាម្នាក់ បាននោមនៅ ក្នុងអាងទឹកនោះ”។ ម្យ៉ាងវិញទៀត លោក Chris Wiant ប្រធាននៃ ក្រុមប្រឹក្សាទៅលើ សុខភាពនិង គុណភាពទឹក ក៏បានបញ្ជាក់ ផងដែរថា “នៅពេលដែល អ្នកទៅដល់ អាងហើយធុំក្លិន ដូចជាសារជាតិ គីមីនោះ តាមពិតវា មិនមែនជា សារជាតិក្លូរីន ទេតែវា ជាការលាយបញ្ចូលគ្នា រវាងទឹកនោម ញើស និងធូលីដែល ជាប់នៅលើ ខ្លួនប្រាណរបស់ អ្នកហែលទឹក ជាមួយនឹង សារជាតិក្លូរីន ហើយវាក៏អាច ធ្វើឲ្យអ្នក មានភ្នែកឡើងក្រហម ឈឺភ្នែក ហៀរសំបោរ និងក្អកផងដែរ”។
ជាចុងក្រោយ អ្នកជំនាញទាំងនោះ ក៏បានបញ្ជាក់ប្រាប់ថា ដំណោះស្រាយគឺ មានតែធ្វើការ អប់រំទៅដល់ អ្នកហែលទឹក ទាំងអស់ដើម្បី អាចឲ្យពួកគេ យល់ដឹងកុំបន្ត ការបត់ជើងតូច នៅក្នុងអាង ហែលទឹកបន្តទៅទៀត ព្រោះវាក៏អាច ជះផលអាក្រក់ ដល់សុខភាព របស់មនុស្ស បានផងដែរ៕
ទឹកនោម គឺជាកត្តាចំបង ដែលធ្វើឲ្យភ្នែក អ្នកហែលទឹក ឡើងក្រហម
ប្រភព៖ ដេលីម៉េល
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!