កម្មការិនី​ម្នាក់​ ត្រូវ​ចោរ​២នាក់​ ភ្ជង់​ប្លន់​យក​ម៉ូតូ​ ហុង​ដាឌ្រីមទៅ​បាត់​

 
 

រាជ​ធានីភ្នំពេញ​ ៖ ​នារី​ម្នាក់​ត្រូវចោរប្លន់ ​ប្រដាប់​អាវុធ​២​នាក់​ ធ្វើ​សកម្មភាពភ្ជង់​គំរាមប្លន់​យក ​ម៉ូតូម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ មួយ​គ្រឿង​បាន​សម្រេច ហើយ​គេច​ខ្លួន​បាត់​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ កាលពី​វេលាម៉ោង​១ ​និង ៣០នាទី​រសៀល​ ថ្ងៃ​ទី​២៤ ​មិថុនា ​​២០១៥ នៅ​ចំណុច​តាម​ផ្លូវ​ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើងឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​នាង ផល្លា អាយុ​២៣​ឆ្នាំ មុខរបរជា​កម្មការិនី​ រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះរ​ទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ក្នុងស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។ ​ម៉ូតូដែល​ ត្រូវ​ចោរប្លន់​នោះ ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១១ ព​ណ៍​ខ្មៅ ពាក់​ស្លាក់​លេខ ​ភ្នំពេញ​ម​1BC- 3108​។

ស្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​ បាន​ជិះ​ម៉ូតូធ្វើ​ដំណើរ ​តាម​បណ្តោយ​ផ្លូវលំ​ ត្រឡប់​មក​ពី​ខ្ចី​លុយ​ប្អូន​នៅ​សង្កាត់​កន្ទោក​ឆ្ពោះទៅ​ផ្ទះ ​លុះដល់​ត្រង់​ចំណុច​កើតហេតុ​​ ​គ្រាន់តែ​ឈប់​ម៉ូតូ​ភ្លាម​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ ​មិន​ស្គាល់​ម៉ាក​មួ​យ​គ្រឿង ​និង​ប្រដាប់​ដោយ​ កាំភ្លើងខ្លី​មួយ​ដើម​បាន​ធ្វើ​ សកម្មភាពភ្ជង់​គំរាម​​រក​បាញ់​សម្លាប់ប្លន់​យក​ម៉ូតូ ហើយ​ជិះ​គេចខ្លួន ​បាត់ដោយ​សុ​វត្ថិភាព ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម