យុវសិស្សខ្មែរ ពីររូប ដណ្តើម មេដាយមាស ពីអាម៉េរិក លើស្នាដៃបង្កើត ចម្រោះទឹកស្អាត
ភ្នំពេញ៖ យុវជនខ្មែរពីររូបទៀតហើយ បានបង្ហាញបញ្ញាស្មារតីរបស់ខ្លួន ដណ្តើមយកមេដាយមាស លើស្នាដៃ បង្កើតចម្រោះទឹក ពីការប្រកួតប្រជែងផ្នែកវិទ្យាសាស្រ្តនៅលើទឹកដីអាម៉េរិក ដែលមានបេក្ខជនចូលរួមប្រកួត ប្រមាណ ៧៤៨នាក់ មកពី ៦៩ប្រទេស។
យុវជនខ្មែរទាំងពីររូប ដែលបានដណ្តើមមេដាយមាស និង លើកទង់ជាតិកម្ពុជា លើទឹកដីអាម៉េរិក បង្ហាញពីភាព ខ្លាំងពូកែរបស់យុវជនកម្ពុជានេះ មានឈ្មោះ លីម ធានហុក អាយុ ១៦ឆ្នាំ និង ម្នាក់ទៀត មានឈ្មោះ សិទ្ធ។ យុវ ជនទាំងពីរ កំពុងសិក្សានៅថ្នាក់ទី១០ នៃសាលាអន្តរជាតិហ្សាម៉ាន់។
ឧត្តមសេនីយ៍ត្រី អ៊ុក ណារិន អនុប្រធាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តក្រសួងមហាផ្ទៃ ដែលជាឪពុក ម្ចាស់ជ័យលាភីមេដាយមាស លីម ធានហុក បានប្រាប់ Fresh News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥នេះថា កូនរបស់លោក រួមនិងមិត្តរួមថ្នាក់របស់គេម្នាក់ទៀត ត្រូវបាន សាលាអន្តរជាតិហ្សាម៉ាន់ បញ្ជូនទៅចូលរួមប្រកួត ប្រជែងក្នុងកម្មវិធី «GENIUS Olympiad ២០១៥ FACTS» នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៥។ ការប្រកួតនេះ មានវិញ្ញាសារចំនួន៥ រួមមាន៖ វិទ្យាសាស្រ្ត (Science), សិល្បៈ (Art), គំនិតច្នៃប្រឌិតក្នុងការតែងនិពន្ធ (Creative Writing), ការរចនា (Design), តន្រ្តី (Music) និង ការធ្វើ ជំនួញ (Business)។
លោកឧត្តមសេនីយ៍ត្រី អ៊ុក ណារិន បានឲ្យដឹងទៀតថា ការប្រកួតប្រជែង មានបេក្ខជន ៧៤៨រូប មកពី ៦៩ប្រទេស។ ការប្រកួតប្រជែងនេះ មានបេក្ខជនតែ ១២៣រូបប៉ុណ្ណោះ បានទទួលជ័យលាភី។
យុវសិស្ស លីម ធានហុក និងដៃគូរបស់គេម្នាក់ទៀត ឈ្មោះ សិទ្ធ ត្រូវបានគណៈកម្មការ ផ្តល់រង្វាន់ មេដាយមាស បន្ទាប់ពីពួកគេ បានរកឃើញនូវវិធីចម្រោះ ទឹកប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ដែលទឹកនេះ ក្រោយចម្រោះ ហើយអាច យកទៅបរិភោគដូចទឹកបរិសុទ្ធផងដែរ។
លោក អ៊ុក ណារិន បានបង្ហាញការសប្បាយរីករាយ និងរំភើបចិត្តក្រៃលែង ក្រោយពេលទទួល បានដំណឹងថា កូន របស់លោក បានប្រើគំនិតបញ្ញា ស្មារតីរបស់គេ ដណ្តើមយកមេដាយមាស ហើយលើកបង្ហាញទង់ជាតិរបស់ ខ្មែរ បង្ហាញឲ្យសិស្សមកពីបណ្តា ប្រទេសនានា បានឃើញ និងបានស្គាល់ពីកម្ពុជា។ លោក បានថ្លែងជាមួយ អារម្មណ៍ រីករាយថា «ខ្ញុំពិតជារំភើបណាស់! នេះជាមោទនភាពមួយសម្រាប់កម្ពុជា ដែលមានយុវជនជំនាន់ ក្រោយមាន គំនិតវៃឆ្លាត និង មានគំនិតច្នៃប្រឌិត ហើយនេះក៏ជាមោទនភាពសម្រាប់ក្រុមគ្រួសារផងដែរ»។
ម្ចាស់ជ័យលាភី មេដាយមាស លីម ធានហុក និងដៃគូរបស់គេ នឹងវិលត្រឡប់មកដល់ ប្រទេស កម្ពុជាវិញ នៅម៉ោង ១០យប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥នេះ។
បើតាមលោក អ៊ុក ណារិន កូនរបស់លោក ជាសិស្សមួយរូប ដែលបានប្រឹងប្រែងរៀនសូត្រ ទទួលបានពិន្ទុខ្ពស់ ជារៀងរាល់ឆ្នាំ ហើយដណ្តើមបានអាហាករណ៍១០០ភាគរយ ពីសាលាអន្តរជាតិហ្សាម៉ាន់ រយៈពេល៣ឆ្នាំ មក ហើយ ពោលតាំងពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១០។
លោក អ៊ុក ណារិន ក៏បានបង្ហាញពីគន្លឺះ ដែលជំរុញឲ្យកូនរបស់ខ្លួន សិក្សាបានខ្លាំងពូកែផងដែរ។ លោក បាន បញ្ជាក់ថា លោកតែងតែជូនកូនទៅរៀនជារៀងរាល់ថ្ងៃ តាំងពីរតាំងពីតូច រហូតដល់ធំ ហើយតែងតាស់តឿនឲ្យ គេក្រោករៀននៅព្រឹកព្រលឹម។
ជាពិសេសលោក អ៊ុក ណារិន តែងដាស់តឿនកូនឲ្យខិតខំសិក្សារៀនដោយស្រវ៉ាស្រទិញជាទីបំផុត ដោយការ ពន្យល់ប្រាប់កូនរបស់លោកថា មានតែការសិក្សាតែប៉ុណ្ណោះ ដែលអាចជួយឲ្យជីវិត បានទទួលជោគជ័យ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!