ក្រុមហ៊ុន សុខ ទៀង កំពុងតែ ញុំញី ជីវិត ប្រជាពលរដ្ឋ រស់នៅក្នុងឃុំ កោះអន្លង់ចិន និងកោះព្រែកថ្មី

 
 

កណ្តាល៖ ប្រជាពលរដ្ឋ រស់នៅក្នុងឃុំព្រែកថ្មី និងកោះអន្លង់ចិន បាននិយាយថា ជារៀងរាល់ថ្ងៃ ទូកសាឡង់ បូមខ្សាច់ ជាច្រើនគ្រឿង បានសម្រុកបូមខ្សាច់ ចំណុចក្បាលកោះ រហូតដល់ទន្ទឹម និងវត្តក្បាលកោះ ដែលធ្វើ ឲ្យពួកគាត់ ជាប្រជាពលរដ្ឋ ដែលមានផ្ទះ និងដីនៅជាប់មាត់ទន្លេ មានការព្រួយបារម្ភ យ៉ាងខ្លាំងខ្លាច បាក់ស្រុត ចូលទៅក្នុងទឹកទន្លេ រីឯព្រះសង្ឃ និងពុទ្ធបរិស័ទ វត្តក្បាលកោះ បានសម្តែងក្តីព្រួយបារម្ភ ផងដែរ។

ដោយសារតែសាឡង់បូបខ្សាច់បានមកបោះយុទ្ធថ្កាបូមនៅខាងជើងវត្ត អស់រយៈពេលជាង១ខែ កន្លងមកហើយ ធ្វើឲ្យដីបរិវេណវត្ត ប្រឈមនិងការបាក់ស្រុតចុះ ជាមិនខានឡើយ ដោយសារ តែបច្ចុប្បន្ននេះ  ព្រះវិហារ នៅមិនឆ្ងាយ ពីច្រាំងទន្លេប៉ុន្មានទេ ហើយម្យ៉ាងវិញទៀត ទូកសាឡង់ទាំងនេះ បានធ្វើសកម្មភាព បូបចាប់តាំង ពីរម៉ោង៣ទៀបភ្លឺ រហូតដល់ម៉ោង៥ល្ងាច ទើបឈប់ដែលធ្វើឲ្យ រំខានដល់ការរស់នៅ ក្នុងពួកគាត់ផងដែរ ដូច្នេះអាជ្ញាធរខេត្ត គួរតែចុះពិនិត្យមើល សកម្មភាពរបស់ ក្រុមហ៊ុនមួយ នេះផង។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា មួយថ្ងៃៗទូកសាឡង់ របស់ឈ្មួញបូមខ្សាច់ ចាប់ផ្តើមបូម ដោយរៀបគ្នាដង្ហែ ចាប់តាំងពីរក្បាលកោះ រហូតដល់ទន្ទឹមនិងវត្តក្បាលកោះ ដែលចាប់ផ្តើម បូមចាប់តាំង ពីម៉ោង៣ទៀបភ្លឺ ដែល ជាម៉ោងពួកគាត់ កំពុងតែដេកលង់លក់ក្នុងដំណេកនោះ ពួកគេបាន រោរ៍ម៉ាស៊ីនបូមខ្សាច់ ខ្លាំងលាន លឺរំពងធ្វើឲ្យ ពួកគាត់ដេកពួនមិនកើត ប៉ុន្តែអ្វីដែលពួកគាត់ មានការ ព្រួយបារម្ភ ខ្លាំងបំផុត បើកភ្នែកឡើងកើតទុក្ខនោះ គឺច្រាំង ទន្លេ និងផ្ទះសម្បែង របស់ពួកគាត់ ដែលអាចប្រឈម និងការ បាក់ស្រុតចូលទៅក្នុងទឹកទន្លេ ដោយសារតែ ក្រុម ឈ្មួញ បូមខ្សាច់រូង យកជើងច្រាំង ទន្លេពួកគាត់។

ប្រជាពលរដ្ឋនៅក្នុងកោះអន្លង់ចិនបានលើកឡើងថា ផ្លូវមួយខ្សែ នៅស្របនិងដងទន្លេ ដែលពួកគាត់ ធ្វើដំណើរ ទៅមកជារៀងរាល់ថ្ងៃនោះ ក៏កំពុងតែប្រឈម និងការបាក់ស្រុកចូលទៅក្នុងទឹកទន្លេផងដែរ ជាពិសេសនោះ វត្តក្បាលកោះ ដែលមានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីមាត់ទន្លេ ក៏កំពុងប្រឈម និងបាក់ស្រុត ផងដែរ ពីព្រោះ ក្រុមឈ្មួញទាំងនេះ បានធ្វើសកម្មភាព បូមខ្សាច់ក្នុងមួយថ្ងៃៗ ឥតឈប់ឈរ នៅក្បែរ ទីតាំងវត្តខាងលើ ដែលបង្ករ ឲ្យច្រាំងទន្លេ ចាប់ផ្តើម ប្រេះដីនិងបាក់ស្រុតជាបណ្តើរៗ ហើយកន្លង មកពួកគាត់ធ្លាប់នាំគ្នា ឈរនៅមាត់ទន្លេ ដើម្បីស្រែក ទាមទារ ឲ្យទូកបូមខ្សាច់ ទាំងបញ្ឈប់សកម្មភាព ប៉ុន្តែពួកគេ ហាក់បីដូចជាមិនខ្ចី ខ្វាយខ្វល់នោះឡើយ ថែមទាំងបានបង្កើនការបូមបន្ថែមទៀតផង។ ចំណែកឯអាជ្ញាធរវិញ ពុំដែលឃើញ មានថ្នាក់ ណាម្នាក់ ចេញមុខ មក អន្តរាគមន៍ ឬក៏គិតគូរពីរសុខទុក្ខ ពួកគាត់នោះឡើយ ទោះបីជាពួកគាត់ជួបប្រទះ អ្វីក៏មិនខ្ចីខ្វល់ដែរ។

ចំណែកឯប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកថ្មី វិញបាននិយាយថា កាលពីមុនចាប់ផ្តើមបូមមានអាជ្ញាធរ ថ្នាក់ភូមិបានមកសុំពួកគាត់ឲ្យក្រុមហ៊ុនបូមខ្សាច់ ដើម្បីយកទៅលប់កន្លែងអន្លង់តាអន ក្នុងឃុំព្រែកថ្មី ប៉ុន្តែចាប់តាំងពីរសុំ បូមរហូតដល់ពេលជាង២ខែ ហើយ គឺមិនទាន់បានចាក់លុប អន្លង់តាអនបានខ្សាច់ ១គ្រាប់ណានោះទេ គឺឃើញតែសកម្មភាព បូមចែកចាយ យ៉ាងអណាធិបតេយ្យ ហើយទូកបូមមាន ប្រហែលជា១២គ្រឿង ដែលបច្ចេកទេសបូមនោះសុទ្ធតែជាជនជាតិវៀតណាម ។

បើតាមប្រភពពីមន្ត្រីនៅក្នុងមូលដ្ឋានវិញបានឲ្យដឹងថា ក្រុមហ៊ុនកំពុង តែធ្វើសកម្មភាព បូមនិងដឹកចែកចាយ ខ្សាច់គ្រប់ទៅកន្លែងនេះ គឺមានជាក្រុមហ៊ុនរបស់លោក សុខ ទៀង ៕    



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម