ចាប់ខ្លួនមេខ្យល់ ២នាក់ ពីបទ នាំនារីខ្មែរ ទៅរៀបការ ខុសច្បាប់ នៅប្រទេសចិន

 
 

ភ្នំពេញ : លោក សេង ហុង នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន រាជធានីភ្នំពេញ បានអោយដឹងថា នៅរសៀល ថ្ងៃទី២៤ ខែមិថុនានេះ កម្លាំងរបស់លោក បានឃាត់ខ្លួន មេខ្យល់ប្រុស ស្រី ២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ង និងលក់ដូរមនុស្សសម្រាប់ឆ្លងដែន ទៅកាន់ ប្រទេសចិន ព្រមទាំងសង្គ្រោះនារីរងគ្រោះ ២នាក់ផងដែរ ម្នាក់ជាកម្មការិនីរោងចក្រ និងម្នាក់ ទៀត ជាកម្មករសំណង់។

លោក សេង ហុង បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ អ៊ុក ចំរើន អាយុ ៣០ឆ្នាំ ជាប្រជាការពារ សង្កាត់ ត្រពាំង ក្រសាំង និងស្ត្រីម្នាក់ទៀត ឈ្មោះ អ៊ុក វ៉ានី អាយុ ៥៦ឆ្នាំ ។

នាយរងការិយាល័យរូបនេះ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន ស្តីអំពីការជួញដូរមនុស្ស ទៅកាន់ប្រទេស ចិន ដោយខុសច្បាប់នោះ ស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជាអោយ ការិយាល័យរបស់លោក បើកការ ស្រាវជ្រាវរហូត ឈានទៅដល់ការចាប់ ខ្លួនជនសង្ស័យទាំង២នាក់ នេះតែម្តង ។

ក្រោយការចាប់ ខ្លួន ជនសង្ស័យ ទាំងនេះ ត្រូវបានយកទៅសួរនាំ នៅការិយាល័យ របស់លោក ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម