ថៅកែ និងមេការជនជាតិ រោងសប្បកម្ម ថ្មម៉ាប ដែលធ្វេសប្រហែស អោយកម្មករ ៣នាក់ ស្លាប់ ត្រូវបាន ដោះលែង
ភ្នំពេញ : ប្រភពព័ត៌មាន ពីអាជ្ញាធរខណ្ឌសែនសុខ បានអោយដឹងនៅ យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥នេះថា ថៅកែ និងមេការ ជនជាតិ ទាំង២នាក់ ជាម្ចាស់ រោងសិប្បកម្ម ថ្មម៉ាប យីហោ សីុនយ៉ុងថៃ ក្រានីត ស្ថិតនៅតាមផ្លូវ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលធ្វេសប្រហែស អោយកម្មករ របស់ខ្លួនធ្វើការ ថែមម៉ោង រហូតជួបគ្រោះថ្នាក់ ស្លាប់នោះ ត្រូវបានដោះ លែង ទៅវិញហើយ ។
តាមការបញ្ជាក់ពីមន្រ្តី ដដែលបានបង្ហាញថា មូលហេតុ ដែលនាំអោយសមត្ថកិច្ច ដោះលែងពួកគេ ទាំង២នាក់ ពីព្រោះតែម្ចាស់ សិប្បកម្ម ជនជាតិបរទេស ទាំង២នាក់នេះ បានសងសំណង ដល់គ្រួសារ ជនងគ្រោះ ទាំង៣នាក់ តែគេមិនដឹងថា មានតម្លៃ ប៉ុន្មាននោះទេ។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើការដោះលែង របស់ សមត្ថកិច្ច ខណ្ឌសែនសុខ ខាងលើនេះ មានការអនុញ្ញាត ពីតំណាង អយ្យការ ឫមួយយ៉ាងណា នោះឡើយ ។
លោក ម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខ នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥នេះ មិនអាចស្វែងរក ការបញ្ជាក់បន្ថែម នៅឡើយទេ ដោយលោកមិនលើកទូរស័ព្ទ។
សូមបញ្ជាក់ថា រោងសិប្បកម្ម ថ្មម៉ាប យីហោ សីុនយ៉ុងថៃក្រានីតខាងលើនេះ ស្ថិតនៅផ្ទះ លេខ១០៦៥ ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅវេលាម៉ោង ៨:១០នាទី យប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ មានករណី កម្មករចំនួន៣នាក់ បានស្លាប់ ដោយសារ ថ្មម៉ាប បាក់សង្កត់ពីលើ ខណ:ពួកគេ កំពុងនាំគ្នា ថ្មម៉ាកទម្លាក់ពី លើរថយន្តកុងតឺន័រ។ ប្រភពព័ត៌មានពី មន្ត្រីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ទី១មានឈ្មោះ ចុះ អាយុ៣០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅ ផ្សារទឹកថ្លា ទី២ឈ្មោះ រដ្ឋា អាយុ២៥ មុខរបរកម្មករ មានទីលំនៅ ស្រុកកំចាយមា ខេត្តព្រៃវៃង និងទី៣ឈ្មោះ វណ្ណា អាយុ៣២ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
កាលពីព្រឹកមិញលោក ម៉ក់ ហុង អះអាងថា ថៅកែប្រុស និងមេការស្រី ជនជាតិទាំង ២នាក់ ត្រូវបានឃាត់ខ្លួន និងត្រៀមបញ្ជូន ទៅតុលាការ នៅថ្ងៃស្អែក ដោយហេតុតែ ពួកគេ បានធ្វេសប្រហែស នាំអោយ កម្មករ ជនជាតិខ្មែរ ចំនួន៣នាក់ បានស្លាប់ ពេលកំពុង លើកថ្មម៉ាប ពីលើរថយន្ត កុងតឺន័រ ហើយសង្កត់លើ ដោយថៅកែ និងមេកានោះ បានប្រើពួកគេ ធ្វើអោយរួច តាមរយ:ការ ថែមលុយ ចំនួន១៥០ដុល្លារ បន្ថែម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!