ជនជាតិវៀតណាម ៩៤នាក់ ដែលឃាត់ខ្លួន នៅកោះពេជ្រ នឹងត្រូវបណ្តេញចេញ ខណៈជាង ១០០នាក់ទៀត ត្រូវផាកពិន័យ

 
 

ភ្នំពេញ៖ ជនជាតិវៀតណាម ៩៤នាក់ ក្នុងចំណោម ២០០នាក់ ដែលឃាត់ខ្លួននៅ មជ្ឈមណ្ឌលកោះពេជ្រ កាលពី ម្សិលមិញ នឹងត្រូវបណ្តេញចេញ ពីប្រទេសកម្ពុជា ក្នុងពេលឆាប់ៗ ខាងមុខនេះ ខណៈជាង ១០០នាក់ ផ្សេងទៀត ត្រូវបានផាកពិន័យ ជាប្រាក់។

លោក អ៊ុក ហៃសីលា ប្រធាននាយកដ្ឋាន ស៊ើបអង្កេតនិង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោយធ្វើការ សាកសួរជនជាតិចិន និងវៀតណាម ជាង២០០នាក់ ដែលឃាត់ខ្លួននៅ កោះពេជ្រ កាលពីថ្ងៃទី២៣ ខែមិថុនានោះ រហូតដល់ព្រឹក ថ្ងៃទី២៤ ខែមិថុនានេះ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ កំពុងសុំគោលការណ៍ ពីក្រសួងមហាផ្ទៃ បណ្តេញចេញ ជនជាតិវៀតណាម ៩៤នាក់ ចេញពី ប្រទេសកម្ពុជា ដោយសារពួកគេ គ្មានលិខិតឆ្លងដែន ត្រឹមត្រូវនោះទេ។

លោក អ៊ុក ហៃសិលា បានឲ្យដឹងផងដែរថា ជនជាតិចិន ៨៤នាក់ និងជនជាតិវៀតណាម ជាង៣០នាក់ផ្សេងទៀត ត្រូវបានផាកពិន័យម្នាក់ៗ ៥០ម៉ឺនរៀល ដោយសារគ្មានបណ្ណ ការងារត្រឹមត្រូវ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញ កម្លាំងនគរបាល នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានឃាត់ខ្លួន ជនជាតិចិន ៨៤នាក់ និងវៀតណាមជាង ១៣០នាក់ មិនមានលិខិតឆ្លងដែន និងបណ្ណបម្រើការងារ។

មន្រ្តីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ធ្លាប់បានបញ្ជាក់ថា ចាប់តាំងពីខែមេសា ឆ្នាំ២០១៤ រហូតដល់ ខែមេសា ឆ្នាំ២០១៥ កម្ពុជា បានបណ្តេញ ជនអន្តោប្រវេសន៍ ខុសច្បាប់ជាង ២០០០នាក់ហើយ ឲ្យចេញពី ប្រទេស កម្ពុជា៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម