យុវជនម្នាក់តូចចិត្តខ្លួនឯងមានផ្ទុកជំងឺអេដស៍ ចង.កសម្លាប់ខ្លួន
ខេត្តកណ្តាល ៖ យុវជនម្នាក់ តូចចិត្តខ្លួនឯង មានផ្ទុកជម្ងឺអេដស៍ បានសម្រេចចិត្ត ចង .ក ធ្វើអត្តឃាត នៅលើដើមព្រីង បង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៣ មិថុនា នៅចំណុចភូមិស្វាយ ឃុំរកា ស្រុកកណ្តាលស្ទឹង។
ជន រងគ្រោះឈ្មោះសុខ ធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ (ផ្ទុកមេរោគអេដស៍)។ បើតាមនគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា មុនពេលកើតហេតុឪពុកម្តាយជនរងគ្រោះបានមកពីធ្វើការរោងចក្រវិញពុំ ឃើញកូនប្រុសរបស់ខ្លួននៅផ្ទះនោះទេ។
លុះនៅវេលាម៉ោងកើតហេតុមានអ្នកភូមិជាមួយគ្នាមកប្រាប់ឪពុក ម្តាយជនរងគ្រោះថា ឃើញជនរងគ្រោះចង.កនឹងក្រមាពណ៌ក្រហមលាយសទៅនឹងដើម ព្រីងស្លាប់ បន្ទាប់មកក៍បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍រកាដោយសហការជាមួយ ផ្នែកជំនាញចុះមកពិនិត្យសពឃើញថា ជនរងគ្រោះពិតជាបានចង.កសម្លាប់ខ្លួនពិតប្រាកដមែន។
ក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា កូនរបស់គាត់ សុខ ធារ៉ា មានផ្ទុកជម្ងឺអេដស៍ តែមិនដឹងកើតមានតាំងពីពេលណាទេ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!