ប្ដីស្រវឹង ខឹងប្រពន្ធ ស្ដីបន្ទោស វាយរហូតដេកដី
ព្រះសីហនុ៖ បុរសស្រវឹងខួបម្នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីប្រើហឹង្សា យកដុំថ្មវាយ ទៅលើក្បាលប្រពន្ធ បណ្ដាលឲ្យ បែកចេញឈាម ដេកដួលសន្លប់ ទៅនឹងដី ព្រោះតែបុរសខាងលើ ខឹងប្រពន្ធ ស្ដីបន្ទោសរឿង ផឹកស្រាស្រវឹង រាល់ថ្ងៃ។ ករណីនេះបានកើតឡើង កាលពីវេលា ម៉ោង៩យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅនេះ ស្ថិតនៅចំណុច ខាងក្រោយឃ្លាំង ស៊ីម៉ង់ត៍ ម្ដុំស្ថានីយ៏រថភ្លើង ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពពីអ្នកជិតខាង បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាប្ដីបាន វិលត្រឡប់មកពី កន្លែងផឹកស៊ី ស្ថិតក្នុងអាការៈ ស្រវឹងស្រាជោគ។ ចំណែកប្រពន្ធ ពេលឃើញប្ដី ស្រវឹងក៏បានធ្វើការ រករឿងស្ដីបន្ទោស ពីរឿងដើរផឹកស៊ី គ្មានគិតជួយ ធ្វើការរកស៊ី ធ្វើឲ្យប្ដីខឹងក៏តមាត់ បង្កទៅជាជម្លោះ ប្រវ៉ាយប្រតប់គ្នា ហើយប្ដី ដែលមាន កម្លាំងជាង ក៏បានវាយទៅ លើប្រពន្ធឡើង ទ្រោមរួចហើយក៏ រើសយកដុំថ្មធំមួយ វាយទៅលើ ប្រពន្ធបណ្ដាល ឲ្យត្រូវខ្លួន និងក្បាលបែក ចេញឈាមជាច្រើន កន្លែងរហូត ដេកដួលទៅនឹងដី សន្លប់តែម្ដង។ ក្រោយកើតហេតុ សមត្ថកិច្ចក៏ចុះទៅអន្តរាគមន៍ ឃាត់ខ្លួនបុរស ជាប្ដីយកទៅ កាន់អង្គភាព ចំណែកស្ត្រីជាប្រពន្ធ ត្រូវបានអ្នកជិតខាង បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការ ព្យាបាលរបួស៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!